វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីនានា

(VOVworld) - នាយប់ថ្ងៃទី១៥ ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានវិលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរ
ទស្សនកិច្ចចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃជ័យជំនះក្នុងសង្គ្រាមការ
ពារមាតុប្រទេសដ៏មហិមារនៅរុស្ស៊ីនិងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋ
ឆែកនិងសាធារណៈរដ្ឋអាហ្សែបៃហ្សង់ចាប់ពីថ្ងៃទី៨ដល់ទី១៥ ឧសភាកន្លងទៅ។នេះជាដំណើរទស្សនកិច្ចនៅប្រទេសនានាដែលជាមិត្តភក្ដិប្រពៃណីរបស់វៀត
ណាម សំដៅបន្តពូនជ្រុំឲ្យចំណងមិត្តភាពដែលមានស្រាប់ ព្រមទាំងអះអាងនូវ
ភាពត្រឹមត្រូវនៃគោលនយោបាយកិច្ចការបរទេស ក៏ដូចជា មនោសញ្ចេតនារបស់
ប្រជាជនវៀតណាមសំរាប់ប្រទេសនានាដែលធ្លាប់ជួយ ឧបត្ថម្ភវៀតណាមផងដែរ។
វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីនានា - ảnh 1
លោក Truong Tan Sang ជួបចរចារជាមួយប្រធានាធិបតីអាហ្សែបៃហ្សង់ (រូបថត៖VOV)

ក្រឡែកមលើលឡើងវិញនូវដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ឧបនាយក រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាង
ថា រាល់លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកពង្រឹងនិងពង្រីក ទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងវៀតណាមជាមួយរុស្ស៊ី ឆែក និងអាហ្សែបៃហ្សង់។
វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីនានា - ảnh 2
លោក Truong Tan Sang និងលោកជំទាវជួបសន្ទនាជាមួយលោកប្រធានាធិបតីឆែកនិងលោកជំទាវ (រូបថត៖VOV)

“ក្នុងជំនួបសន្ទនាទាំងឡាយជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំង៣នោះ ភាគីទាំង២
សុទ្ធតែវាយតំលៃខ្ពស់ចំពោះទំនុកទុកចិត្តអំពីទំនាក់ទំនងនយោបាយក្នុងគោល
បំណងបង្កើនថែមទៀតកិច្ចសហប្រតិបតិ្តការលើវិស័យជា ច្រើនជាពិសេសគឺ
សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ខ្ញុំចាត់ទុកថា ដំណើរ ទស្សនកិច្ចរបស់លោក
ប្រធានរដ្ឋ មិនត្រឹមតែពង្រឹងទំនាក់ទំនងនយោបាយ ដ៏ល្អប្រសើររវាងវៀតណាម
ជាមួយប្រទេសទាំង៣ពោលខាងលើប៉ុណ្ណោះទេ ថែមទាំងនៅជំរុញខ្លាំងកិច្ចសហ
ប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មថែមទៀត។នេះជាកត្ដាចាំបាច់សំរាប់
ភាគីទាំង២”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ