វៀតណាមជានិច្ចកាលជាប្រទេសសកម្មក្នុងបណ្ដាសកម្មភាពសហប្រតិបត្តិការជាមួយ UNDP

វៀតណាមជានិច្ចកាលជាប្រទេសសកម្មក្នុងបណ្ដាសកម្មភាពសហប្រតិបត្តិការជាមួយ UNDP - ảnh 1
រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ទទួល
ជួបសន្ទនាជមួួយអគ្គនាយិកាកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ


(VOV)_នេះគឺជាការអះអាងរបស់លោកស្រី Helen Clark អគ្គនាយិកាកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ( UNDP) នៅក្នុង​ពិធីបើកសន្និសីទ​ប្រធានដំណាងបណ្ដាក្រុមអង្គការអភិវឌ្ឍន៍អង្គការ​សហប្រជាជាតិ តំបន់អាស៊ី-ប៉ាស៊ីហ្វីក នាព្រឹកថ្ងៃទី៨ វិច្ឆិកា ​នៅទីក្រុងហាណូយ។

           លោកស្រី Helen Clark ​​បានអះអាងថា៖ ​ការបង្ហាញមួយក្នុងចំណោម​កិច្ច​សហប្រតិបត្តិការជាមួយ UNDP គឺវៀតណាមជាប្រទេសឈានទៅមុខ​ ក្នុង​កម្មវិធី​កាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដោយមាន​សមិទ្ធផលជាច្រើន។ វៀតណាមក៏យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍​ចីរភាព ការពារបរិស្ថាន។ នេះគឺជាគ្រឹះដ្ឋានសំខាន់ដើម្បីជំរុញកិច្ច​សហប្រតិបត្តិការជិតស្និទ្ធិជាងទៀតរវាង UNDP និងវៀតណាមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ