វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយដាណឺម៉ាក

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយដាណឺម៉ាក - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh និងឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាមលោកស្រី Charlotte Laursen (រូបថត៖VGP)

(VOVworld) - វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនង
មិត្តភាពនិងកិច្ចសហប្រតិបតិ្តការជាមួយដាណឺម៉ាក។ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ
មន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងដូច្នេះនៅជំនួប
សន្ទនាជាមួយឯកអគ្គរដ្ឋទូតដាណឺម៉ាកលោកស្រី Charlotte Laursen ក្នុងឱកាស
លោកស្រីមកបំពេញបេសកកម្មនៅវៀតណាមនាថ្ងៃទី២៥ កុម្ភៈ។ជំនួសមុខឲ្យ
រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh បានថ្លែងអំណរគុណដល់ រដ្ឋាភិ
បាលដាណឺម៉ាក់ដែលបានជួយឧបត្ថម្ភទុន ODA សំរាប់វៀតណាម ហើយស្នើរ
ឲ្យឯកអគ្គរដ្ឋទូត Charlotte Laursen សហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័ន
និងតំបន់នានារបស់វៀតណាមដើម្បីអនុវត្តន៍វិធានការរឹតបន្តឹងទំនាក់ទំនងទ្វេ
ភាគីលើគ្រប់វិស័យ ជាពិសេសក្នុងកាលៈទេសៈដែលភាគីទាំងពីរនឹង រំលឹកខួប
លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០១៦នេះ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោកស្រី Charlotte Laursen បានអះអាងថា រដ្ឋាភិបាល
ដាណឺម៉ាកមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបតិ្តការប្រកប
ដោយប្រសិទ្ធិភាពជាមួយវៀតណាម ដែលជាដៃគូមួយក្នុងចំណោមដៃគូអាទិ
ភាពទាំង១០របស់ដាណឺម៉ាកក្នុងយុទ្ធសាស្ត្រកំណើននៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ