វៀតណាម-ជប៉ុនជំរុញទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ

វៀតណាម-ជប៉ុនជំរុញទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ - ảnh 1
វៀតណាម-ជប៉ុនជំរុញទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ (Image: Vietnam+)

(VOVworld) – ក្នុងការទទួលជួបសន្ទនាជាមួយទេសាភិបាលខេត្ត Ehime (ជប៉ុន)
លោក Tokihiro Nakamura ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅទីក្រុង
ហូជីមិញ (វៀតណាម) នារសៀលថ្ងៃទី ១៤ មករា ប្រធានគណៈកម្មាធិការ​
ប្រជាជនទីក្រុងហូជីមិញ លោក Le Hoang Quan បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៣  ទីក្រុងហូជីមិញបានសហការជាមួយតំបន់មួយចំនួនរបស់ជប៉ុនក្នុងការរៀបចំ សន្និសីទសិក្ខាសាលាពន្លឿនវិនិយោគរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំង ២។
នាបច្ចុប្បន្ន មានអង្គភាពអាជីវកម្មធុនមជ្យមនិងតូចចំនួន ១៥០ ពាន់កំពុងធ្វើ
អាជីវកម្មនៅទីក្រុងហូជីមិញ។ ដោយហេតុនេះ កិច្ចសហប្រតិបត្តិការរវាងទីក្រុង
ជាមួយខេត្ត Ehime គឺជាលក្ខណៈដើម្បីអង្គភាពអាជីវកម្មរបស់វៀតណាមស្វែង យល់ស្រាវជ្រាវរៀនសូត្រនិងសហប្រតិបត្តិការលើវិស័យនានាដែលខេត្ត Ehime
មានសក្តានុភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ