វៀតណាម-ជប៉ុនបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតលើវិស័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម

(VOVWORLD) - ក្នុងឱកាសនេះដែរ តាងនាមក្រសួងនគរបាលវៀតណាម លោករដ្ឋមន្រ្តី To Lam បានប្រគល់ម៉ាស់ក្រណាត់ប្រឆាំងមេរោគចំនួន១ម៉ឺនម៉ាស់ជូន ស្ថាប័នប៉ូលីសជាតិជប៉ុនផងដែរ៕
វៀតណាម-ជប៉ុនបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតលើវិស័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម	 - ảnh 1 លោកនាយឧត្តមសេនីយ៍ To Lam (ខាងស្ដាំ) ទទួលជួបលោកឯកអគ្គរដ្ឋទូត Yamada Takio។

នារសៀលថ្ងៃទី២០ ឧសភា នៅរដ្ឋធានីហាណូយ លោកនាយឧត្តម សេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានទទួលជួបឯកអគ្គ រដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំវៀត ណាមលោក Yamada Takio ក្នុងឱកាសចាប់ផ្ដើមអាណត្តិបេសកកម្មថ្មីនៅវៀតណាម។

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី To Lam បានលើកសំណើថា នាពេល ខាងមុខ ក្រសួងនគរបាល វៀតណាមនឹងសហការជាមួយស្ថាប័នមានសមត្ថ កិច្ចនានារបស់ជប៉ុន បន្តផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក សហប្រតិបត្តិការ គ្នាយ៉ាងស្អិតរមួតលើវិស័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីដូចជា សន្តិសុខបរិស្ថាន ប្រភពទឹក សន្តិសុខនាវាចរណ៍ សន្តិសុខបណ្ដាញនិងប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ជាដើម។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Yamada Takio បានអះអាងថា ក្នុងឋានៈរបស់ខ្លួន លោកនឹងជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនយ៉ាងស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសនេះដែរ តាងនាមក្រសួងនគរបាលវៀតណាម លោករដ្ឋមន្រ្តី To Lam បានប្រគល់ម៉ាស់ក្រណាត់ប្រឆាំងមេរោគចំនួន១ម៉ឺនម៉ាស់ជូន ស្ថាប័នប៉ូលីសជាតិជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ