វៀតណាមជាប្រទេសនាំមុខគេ ក្នុងសកម្មភាពកំណែទម្រង់អង្គការសហប្រជាជាតិនៅលើពិភពលោក

(VOVWORLD) -ឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិ (២០ កញ្ញា ១៩៧៧- ២០ កញ្ញា ២០១៧) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ លោក Kamal Malhotra បានឲ្យដឹងថា
វៀតណាមជាប្រទេសនាំមុខគេ ក្នុងសកម្មភាពកំណែទម្រង់អង្គការសហប្រជាជាតិនៅលើពិភពលោក - ảnh 1វៀតណាមជាប្រទេសនាំមុខគេ ក្នុងសកម្មភាពកំណែទម្រង់អង្គការ
សហប្រជាជាតិនៅលើពិភពលោក 

ឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិ (២០ កញ្ញា ១៩៧៧- ២០ កញ្ញា ២០១៧) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ លោក Kamal Malhotra បានឲ្យដឹងថា៖ ចាប់តាំងពីពេលចូលរួមអង្គការសហប្រជាជាតិ (២០ កញ្ញា ១៩៧៧ ) មកវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងទំនាក់ទំនងពហុភាគី។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានអនុវត្ត និងអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិ ព្រមទាំងអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។ លោកបានសង្ដត់ធ្ងន់ថា៖ ទំនាក់ទំនងនាពេលបច្ចុប្បន្នរវាងអង្គការសហប្រជាជាតិ និងវៀតណាមមានការអភិវឌ្ឍន៍ និងដល់ដំណាក់កាលដៃគូសមភាពជាង ហើយវៀតណាមជាប្រទេសនាំមុខគេ ក្នុងសកម្មភាពកំណែទម្រង់អង្គការសហប្រជាជាតិនៅលើសកលលោក។ នៅថ្នាកជាតិ វៀតណាមជាប្រទេសឈានមុខគេក្នុងកំណែទម្រង់អង្គការសហប្រជាជាតិ។

តាម លោក Kamal Malhotra ថា ការដែលវៀតណាម ឈរឈ្មោះជា សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអាណតិ្ត  ២០២០ -២០២១ គឺបានអង្គការសហប្រជាជាតិជួយឧបត្ថម្ភ និងគាំទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ