វៀតណាមជាមួយឱកាសធំធេងដើម្បីក្លាយទៅជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី៧ ខែមិថុនា សម័យប្រជុំលើកទី៧៣មហាសន្និបាតអង្គការសហ ប្រជាជាតិ (អ.ស.ប) បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្រ្តៃយ៍ ថ្មីនៃក្រុមប្រឹក្សាសន្តិសុខចំនួន៥អាសនៈ។
វៀតណាមជាមួយឱកាសធំធេងដើម្បីក្លាយទៅជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមតំណាងអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ baoquocte.vn) 

  វៀតណាមជាបេក្ខជនតែមួយគត់ តំណាងអោយក្រុមបណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកដែលឈរឈ្មោះចូលកាន់មុខ តំណែងនេះ។ ដើម្បីជាប់ឆ្នោត បេក្ខជននីមួយៗត្រូវទទួលបានសម្លេងគាំទ្រយ៉ាង ហោចណាស់២/៣នៃសម្លេង បោះឆ្នោតសរុប។ នេះជាលើកទី២ដែលវៀតណាម ឈរឈ្មោះចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប។ អាណត្តិដំបូងរបស់វៀតណាមគឺចាប់តាំងបីឆ្នាំ២០០៨ដល់ឆ្នាំ២០០៩ ហើយវៀតណាមបានទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខនាខែកក្កដាឆ្នាំ២០០៨និងខែតុលាឆ្នាំ២០០៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ