វៀតណាមជួយជ្រោមជ្រែងឆ្នាំអន្តរជាតិសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន

វៀតណាមជួយជ្រោមជ្រែងឆ្នាំអន្តរជាតិសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន - ảnh 1
ខ្សែភាពយន្តឯកសារ ម៉ាស៊ីនថតខ្សែភាពយន្តចំនួន៥គ្រឿងត្រូវបាក់បែក (nld.com.vn)

        Vovworld-នាថ្ងៃទី៦វិច្ឆកានៅទីក្រុងហាណូយ សម្ព័ន្ធបណ្ដាអង្គការ​មិត្តភា​ព
​វៀតណាមគណៈកម្មាធិការវៀតណាមសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន
បានសហការជាមួយស្ថានទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមរៀបចំការបញ្ចាំង
ខ្សែភាពយន្តឯកសារ ម៉ាស៊ីនថតខ្សែភាពយន្តចំនួន៥គ្រឿងត្រូវបាក់បែក។ នេះ
ជា​សកម្មភាពជួយជ្រោមជ្រែងឆ្នាំអន្តរជាតិសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន
២០១៤និងទិវាអន្តរជាតិសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនទី២៩វិច្ឆកា។ ក្នុង
ខ្សែភាពយន្តម៉ាស៊ីនថតខ្សែភាពយន្តចំនួន៥គ្រឿងត្រូវបាក់បែកដណ្ដើមបានរង្វាន់
នៅមហោស្រពខ្សែភាពយន្តឯកសារអន្តរជាតិ Amsterdam២០១១និង​មហោស្រព
​ខ្សែភាពយន្ត Sundance ២០១២ដណ្ដើមបានរង្វាន់ Emmy អន្តរជាតិ​​ឆ្នាំ២០១៣។

        ឆ្នាំ២០១៤ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសជាឆ្នាំ​អន្តរជាតិ
សាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនសំដៅបង្កើនចំណងសាមគ្គី​ភាពជាមួយ
ប្រជាជនប៉ាឡេស្ទីនក្នុងការអនុវត្តសិទ្ធិប្រជាជាតិរបស់ប្រជាជន​ប៉ាឡេស្ទីនក្នុងនោះ
មានសិទ្ធិបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ