វៀតណាមជួយជ្រោមជ្រែងទិវា Yoga អន្តរជាតិ ថ្ងៃទី២១ មិថុនា

(VOVWORLD) - នាថ្ងៃទី២១ មិថុនា ជាទិវា Yoga អន្តរជាតិ កម្មវិធីអនុស្សាវរីយ៍ជា ច្រើនត្រូវបានរៀបចំឡើងនៅខេត្តក្រុងនានាលើទូទាំងប្រទេសវៀតណាម។
វៀតណាមជួយជ្រោមជ្រែងទិវា Yoga អន្តរជាតិ ថ្ងៃទី២១ មិថុនា - ảnh 1 ការសំដែង Yoga នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម (រូបថត៖VOV)

កម្មវិធីនេះស្ថិតនៅក្នុងចំណោមព្រឹត្តិការណ៍អនុស្សាវរីយ៍ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌា ២០១៧ ក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតនិងលើកទី ១០ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ចំណុចលេចធ្លោ នៃកម្មវិធីទិវា Yoga អន្តរជាតិឆ្នាំនេះ គឺការសំដែង Yoga ដោយមានការចូលរួម របស់មនុស្សរាប់រយនាក់ រួមចំណែកពង្រីកស្មារតីហើយឧទ្ទេសនាម Yoga ដល់ ប្រជាជនវៀតណាមទាំងមូល។ព្រឹត្តិការណ៍នេះគ្រោងនឹងទាក់ទាញការជួយ ជ្រោមជ្រែងរបស់មនុស្សចំនួន១ហ្មឺននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ