វៀតណាមជួយជ្រោមជ្រែងទិវាទេសចរណ៍ពិភពលោក


វៀតណាមជួយជ្រោមជ្រែងទិវាទេសចរណ៍ពិភពលោក  - ảnh 1
វៀតណាមជួយជ្រោមជ្រែងទិវាទេសចរណ៍ពិភពលោក (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ២៦ កញ្ញា ពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាទេសចរណ៍
 ពិភពលោកឆ្នាំ ២០១៥ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍
បានទាក់ទាញការចូលរួមរបស់ភ្ញៀវទសេចរនៅក្នុងនិងក្រៅប្រទេសជាច្រើន
កុះករ។ ថ្លែងមតិនៅពិធីមីទ្ទិញ អគ្គនាយកអគ្គនាយដ្ឋានទេសចរណ៍ចំណុះ
ក្រសួងវប្បធម៌និងទេសចរណ៍វៀតណាម លោក Nguyen Van Tuan បានលើក
ច្បាស់ ថា៖

“អ្នកធ្វើសេវ៉ាកម្មទេសចរណ៍លើសកលលោករៀបចំពិធីរំលើកខួបដ៏មហោ
ឡារឹកទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០១៥ ហើយអនុវត្តសារបស់អគ្គលេខាធិ
ការអង្គការទេសចរណ៍ពិភពលោក “ភ្ញៀវទេសចរទី ១ ពាន់លាន - ឱកាសចំនួន
 ១ ពាន់លាន” ដើម្បីអះអាងថា៖ ផ្នែកទេចរណ៍គឺជាផ្នែកសេដ្ឋកិច្ចដ៏សែនសំខាន់
ដែលរួមចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើពិភពលោកផង
និងលើប្រទេសនិមួយៗផង។ ផ្នែកទេសចរណ៍វៀតណាមបានបង្ហាញនូវការ
ទទួលខុសត្រូវខ្ពស់បំផុតក្នុងការរួមដៃអភិវឌ្ឍន៍ផ្នែកទេសចរណ៍មានការទទួល
ខុសត្រូវ ជាមួយបរិស្ថាននិងសង្គមនៅវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ