វៀតណាមជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី

(VOVWORLD) -រាត្រីព្រឹត្តិការណ៍សំខាន់ “រូមដៃគ្នាបិតភ្លើងសកល” នឹងប្រព្រឹត្តិទៅចាប់ពីម៉ោង ១៧ ដល់ ម៉ោង ២២ ថ្ងៃទី ៣០ ខែមិនានៅ អគារវប្បធម៌យុវជន ដែលគ្រោង នឹងទាក់ទាញបានការចូលរួមរបស់យុវជន និងប្រជាជននៅទីក្រុងចំនួន ៥ ពាន់នាក់ ចូលរួមបិទភ្លើងព្រមៗគ្នាក្នុងរយៈពេល ១ ម៉ោង។

វៀតណាមជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី - ảnh 1 ក្រុមប្រណាំងកង់នៃយុទ្ធនាការម៉ោងផែនដី ឆ្នាំ ២០១៩ (រូបថត៖ hcmcpv.org.vn)

នាថ្ងៃទី ១៧ខែមិនា នៅអគារវប្បធម៌យុវជន នៅខ័ណ្ឌទី ១ ទីក្រុងហូជីមិញ កាសែត  Sai Gon Gia Phong (Sai Gon រំដោះ) បានរួមសហការជាមួយសម្ព័ន្ធយុវជនទីក្រុងហូជីមិញរៀបចំពិធីបំផុសយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៩។ រាត្រីព្រឹត្តិការណ៍សំខាន់ “រូមដៃគ្នាបិតភ្លើងសកល” នឹងប្រព្រឹត្តិទៅចាប់ពីម៉ោង ១៧ ដល់ ម៉ោង ២២ ថ្ងៃទី ៣០ ខែមិនានៅ អគារវប្បធម៌យុវជន ដែលគ្រោង នឹងទាក់ទាញបានការចូលរួមរបស់យុវជន និងប្រជាជននៅទីក្រុងចំនួន ៥ ពាន់នាក់ ចូលរួមបិទភ្លើងព្រមៗគ្នាក្នុងរយៈពេល ១ ម៉ោង។

គម្រោងសំខាន់នៃកម្មវិធីនេះ គឺ " Change your green" នឹងបំផុសចលនាគំនិតច្នៃប្រឌិតបៃតង។ លើសពីនេះទៅទៀត យុទ្ធនាការម៉ោងផែនដីឆ្នាំ ២០១៩ក៏មានសកម្មភាពផ្សេងៗទៀតដូចជា៖ គម្រោងចលនាបៃតង គម្រោងសមត្ថភាពបៃតងសម្រាប់សហគមន៍ និងគម្រោងការតភ្ជាប់បៃតងជាដើម។ លោក Ngo Thanh Long បុគ្គលិកមួយរូបនៃក្រុមហ៊ុន អគ្គិសនី Thu Thiem បានឲ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋគ្រប់រូបសន្សំសំចៃត្រឹម ១ គីឡូវ៉ាត់អគ្គិសនី តែប៉ុណ្ណោះ គឺប្រទេសទាំងមូលនឹងសន្សំសំចៃបានអគ្គិសនីរាប់រយលានគីឡូវ៉ាត់ រួមចំណែកការពារបរិស្ថាន និងប្រឆាំងការខ្ជះខ្ជាយ។

“ក្រៅពីចលនាសមាជិកគ្រួសារ មិត្តភក្តិ នោះ ខ្ញុំបានចលនាក្រុមហ៊ុន បិទកង្ហារ បិទភ្លើង បិទម៉ាស៊ីនត្រជាក់មុនពេលទៅផ្ទះវិញ។ ជាពិសេស គឺយើងត្រូវចេះសន្សំសំចៃក្នុងគ្រួសារផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ