វៀតណាមជួយជ្រោមជ្រែងសប្ដាហ៍សុវត្ថិភាពចរាចរលើផ្លូវគោកទូទាំងពិភពលោក

           (VOV)_កម្មវិធីជួយជ្រោមជ្រែងសប្ដាហ៍សុវត្ថិភាពចរាចរ​ទូទាំង​ពិភពលោក​ 
លើក ទី ២ ដោយប្រធានបទ÷ ទស្សវត្សន៍ធ្វើសកម្មភាពដើម្បី​សុវត្ថិភាពចរាចរ ​ដោយអង្គការសហប្រជាជាតិបំផុសឡើង នាថ្ងៃទី៦ ឧសភា នៅទីក្រុងហាណូយ
 ជាមួយគោលដៅក្នុងរយះពេលខ្លីគឺ÷ គ្មានមនុស្ស​ដើរដោយថ្មើជើង​ត្រូវស្លាប់ ​ក្នុង​សប្ដាហ៍ ពីថ្ងៃទី៦ ដល់ថ្ងៃទី ១២ ឧសភា។ ​បណ្ដាសកម្មភាពវៀតណាមចូលរួមគឺ÷​លើកកំពស់ចំណេះដឹងអនុវត្ត​ច្បាប់​សុវត្ថិភាពចរាចរ សំរាប់អ្នកដើដោយថ្មើជើង ​ការព្រមានគ្រោះអាសន្នគ្រោះថ្នាក់ចំពោះអ្នកដើរដោយថ្មើជើង…។ល។ លោក ​
Nguyen Hoang Hiep អនុ​ប្រធានគណះកម្មាធិការទទួលបន្ទុក​សុវ​ត្ថិភាពចរាចរជាតិ
 បាន​អោយដឹងថា÷

          “ សុវត្ថិភាពសំរាប់អ្នកដើដោយថ្មើជើង ជាបញ្ហាដ៏សែនសំខាន់១ ​ពីព្រោះ​វា មិនគ្រាន់តែទាក់ទិនផ្ទាល់ដល់អាយុជីវិតរបស់អ្នកដើរដោយថ្មើ​ជើង ​និងបណ្ដា​អ្នក​
ធ្វើចរាចរ​ប៉ុណ្ណោះទេ​ ថែមទាំង ប្រការនេះទាក់ទិន​ដល់បញ្ហារបស់​សង្គម​១មាន វប្បធម៌ និងអរិយធម៌។ គណះកម្មាធិការសុវត្ថិភាពចរាចរជាតិប្រមូលផ្តុំក្រើនរំលឹក  ដើម្បីបង្កការយកចិត្តទុកដាក់រួម​របស់សង្គម បន្ទាប់​នោះ រៀបចំ​សកម្ម​ភាព​ផ្សេងៗ
ជាបន្ត៕”

 វៀតណាមជួយជ្រោមជ្រែងសប្ដាហ៍សុវត្ថិភាពចរាចរលើផ្លូវគោកទូទាំងពិភពលោក - ảnh 1
រូបភាព (TTXVN)


ប្រតិកម្មទៅវិញ

ផ្សេងៗ