វៀតណាមជួយឧបត្ថម្ភប្រជាជនកម្ពុជាភូមិភាគឦសានទទួលបានសេវាសុខាភិបាលគុណភាពខ្ពស់

(VOVWORLD) - កម្មវិធីនេះត្រូវបានអនុវត្តន៍ដោយផ្ទាល់ដោយមន្ទីរពេទ្យជោរៃ-ភ្នំពេញ ជាមួយការជួយឧបត្ថម្ភរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) សមាគមខ្មែរ-វៀតណាមសាខាខេត្តក្រចេះ។
វៀតណាមជួយឧបត្ថម្ភប្រជាជនកម្ពុជាភូមិភាគឦសានទទួលបានសេវាសុខាភិបាលគុណភាពខ្ពស់ - ảnh 1គ្រូពេទ្យនៅមន្ទីរពេទ្យជោរៃ-ភ្នំពេញពិនិត្យសុខភាពជូនអ្នកជំងឺ។ រូបថត៖ VOV

កាលពីម្សិលមិញ (២៣ មីនា) នៅសាលាបឋមសិក្សារកាកណ្តាល ខេត្តក្រចេះ ភូមិភាគឦសានកម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីពិនិត្យជំងឺ ពិគ្រោះសុខភាព ចែកថ្នាំសង្កូវដោយឥតគិតថ្លៃ និងអំណោយសប្បុរសធម៌ចំនួន ៥០០ កញ្ចប់ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋដើមកំណើតវៀតណាម ដែលមានស្ថានភាពរស់នៅលំបាកក្នុងភូមិសាស្ត្រ។

កម្មវិធីនេះត្រូវបានអនុវត្តន៍ដោយផ្ទាល់ដោយមន្ទីរពេទ្យជោរៃ-ភ្នំពេញ ជាមួយការជួយឧបត្ថម្ភរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) សមាគមខ្មែរ-វៀតណាមសាខាខេត្តក្រចេះ។

អញ្ជើញថ្លែងមិតក្នុងពិធី លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានគូសបញ្ជាក់ថា នេះជាកម្មវិធីដ៏មានអត្ថន័យ និងស្របតាមគោលនយោបាយអាទិភាពទាំង៦ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោកស្រី ខាំ សុភាព បានបញ្ជាក់ថា កម្មវិធីស្ម័គ្រចិត្តនៅខេត្តក្រចេះ របស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ពិតជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋមួយផ្នែកក្នុងភូមិសាស្ត្រ។ តាមនោះ រួមចំណែកជួយអាជ្ញាធរខេត្តក្រចះផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋផងដែរ៕

 


ប្រតិកម្មទៅវិញ

ផ្សេងៗ