វៀតណាមជួយឧបត្ថម្ភប្រទេសឡាវយ៉ាងសកម្មក្នុងការជំនះពុះពារឧប្បត្តិហេតុបាក់ទំនប់នៅខេត្ត Attapeu

(VOVWORLD) - ដើម្បីជួយឧបត្ថម្ភប្រទេសឡាវជំនះពុះពារឧប្បត្តិហេតុបាក់ទំនប់នៅខេត្ត Attapeu (ប្រទេសឡាវ) រដ្ឋាភិបាល ស្ថាប័នវៀតណាមបានជួយអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយឧបត្ថម្ភក្រោមគ្រប់រូបភាព។
វៀតណាមជួយឧបត្ថម្ភប្រទេសឡាវយ៉ាងសកម្មក្នុងការជំនះពុះពារឧប្បត្តិហេតុបាក់ទំនប់នៅខេត្ត Attapeu - ảnh 1ប្រជាជនចាកចេញពីកន្លែងដែលរងឧប្បត្តិហេតុបាក់ទំនប់វារីអគ្គិសនីខេត្ត Attapeu (ប្រទេសឡាវ)  

យោងតាមការស្ថិតិដំបូងពីក្រសួងការបរទេសវៀតណាម គិតដល់ម៉ោង ៥ រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយ ឧបត្ថម្ភទឹកប្រាក់ចំនួន ២០០.០០០ ដុលារអាមេរិក ជូនរដ្ឋាភិបាលឡាវ រួមទាំង អង្ករចំនួន១០០តោនផងដែរ។ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានប្រគល់ទឹកប្រាក់ចំនួន៣០០លានដុង (ស្មើនឹង ១២,៦០០ដុលារ អាមេរិក) ដែលរៃអង្គាសតាមរយៈស្ថានទូតឡាវប្រចាំនៅទីក្រុង ហាណូយ។ មជ្ឈិមស មាគមកាកបាទក្រហមវៀតណាមបានប្រគល់ទឹកប្រាក់ ចំនួន ៥០,០០០ ដុលារអាមេរិកតាមរយៈសមាគមកាកបាទក្រហមឡាវផងដែរ។ តំបន់មូលដ្ឋាន ជាច្រើននៅវៀតណាមក៏បានប្រគល់រាប់ម៉ឹនដុលារអាមេរិក ដើម្បីជួយប្រទេស ឡាវជំនះពុះពារផលវិបាកដោយសារការបាក់ទំបន់វារីអគ្គិសនី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ