វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយឡាវ

(VOVWORLD) - កិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ ក្នុងរយៈពេលកន្លងទៅនេះ សុទ្ធតែទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយឡាវ - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ 

នៅក្នុងកិច្ចប្រជុំជាប្រចាំខែរបស់រដ្ឋាភិបាលវៀតណាម នារសៀលថ្ងៃទី ៧ ធ្នូ នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc តាមរយៈរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល ១០ ខែកន្លងមក កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មគឺជាចំណុចមួយដ៏ភ្លឺស្វាង ដោយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៩៤០ លានដុល្លារអាមេរិក។ ទន្ទឹមជាមួយគ្នានោះ  តាមការព្យាករណ៍ នៅឆ្នាំ ២០១៩ នឹងឈានដល់ ១,១ - ១,២ ពាន់លានដុល្លារជាក់ជាពុំខាន។ តួលេខនេះបានកើនឡើង ១២,៦% ដែលលើសពីគោលដៅដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរដាក់ចេញ គឺចំនួន ១ ពាន់លានដុល្លារអាមេរិកនិងកើនឡើង ១០% ក្នុងមួយឆ្នាំ។

យ៉ាងណាមិញ គម្រោងវិនិយោគជាច្រើនរបស់វៀតណាមទទួលបានលទ្ធផលជាវិជ្ជមាននៅឡាវ ដូចជាក្រុមហ៊ុនទូរគមនាគមន៍ Viettel, គម្រោងរបស់សម្ព័ន្ធក្រុមហ៊ុនកៅស៊ូ, សណ្ឋាគារ Crow Plaza, ធនាគារឡាវ - វៀតណាម, រោងចក្រវារីអគ្គិសនី  Xekaman ជាដើម។ នៅដើមឆ្នាំ ២០១៩ វៀតណាមបានផ្តល់ជំនួយជា ពូជស្រូវចំនួន ៣០០ តោន សម្រាប់ឡាវ ដើម្បីជួយឧបត្ថម្ភប្រជាជនជំនះពុះពារ ក្រោយគ្រោះមហន្តរាយធម្មជាតិ។ លើសពីនេះទៅទៀត វៀតណាមក៏បានផ្តល់អាហារូបករណ៍ជាង ១.០០០ ចំណែក ដល់និស្សិតឡាវ ដើម្បីទៅសិក្សានៅវៀតណាមផងដែរ។

ឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាមនិងឡាវ ដូចដែលលោកប្រធានហូជីមិញធ្លាប់បង្រៀនប្រដៅថា “ជួយប្រជាជននៃប្រទេសមិត្ត (ឡាវ) នោះគឺ ជួយខ្លួនឯងដែរ” នាយករដ្ឋមន្រ្តីនិងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋាភិបាល បន្តមានសេចក្តីបញ្ជាណែនាំជាច្រើន ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ ជាពិសេស គឺការរៀបចំសម្រាប់កិច្ចប្រជុំរវាងគណៈកម្មាធិការអន្តររដ្ឋាភិ បាលវៀតណាមនិងឡាវដឹកនាំដោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ