វៀតណាមជំរុញកិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងសម្ព័ន្ធភាពប៉ាស៊ីហ្វិក

(VOVworld) - ឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ានមួយចំនួនរួមមានឥណ្ឌូនេស៊ី
ម៉ាឡេស៊ី ថៃនិងវៀតណាម និងប្រទេសចំណុះសម្ព័ន្ធភាពប៉ាស៊ីហ្វិករួមមានឈីលី
កូឡុំប៊ីនិងប៉េរូ ប្រចាំនៅម៉ិកស៊ិកបានជួបប្រជុំនៅស្ថានទូតវៀតណាមនាថ្ងៃទី២១
កក្កដា សំដៅពិភាគ្សាអំពីការជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្ដែងរវាងប្លុកទាំងពីរ
ត្រៀមរៀបចំខ្លឹមសារនិងការផ្ដើមគំនិតសហប្រតិបតិ្តការឆ្ពោះទៅសន្និសីទរដ្ឋមន្រ្តី
ការបរទេស និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីអំពីកិច្ចសហប្រតិ
បតិ្តការទ្វេភាគី នាខែកញ្ញាខាងមុខនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក។
វៀតណាមជំរុញកិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងសម្ព័ន្ធភាពប៉ាស៊ីហ្វិក - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖Viet Hung/TTXVN)

នៅជំនួបពោលខាងលើ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកលោកស្រី
 Le Linh Lan បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការរវាងប្លុកទាំងពីរក្នុងការ
 ជំរុញទំនាក់ទំនងឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក រួមវិភាគទានយ៉ាងសកម្មក្នុងការ
កសាងសន្តិភាព វឌ្ឍនភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកទាំងមូល។
ស្ដីអំពីទិសដៅអនុវត្តន៍កិច្ចសហប្រតិបតិ្តការជាក់ស្ដែងរវាងអាស៊ាននិងសម្ព័ន្ធ
ភាពប៉ាស៊ីហ្វិកនៅប្រទេសម៉ិកស៊ិក តំណាងនៃប្រទេសទាំងអស់បានយល់ស្រប
ជាមួយការផ្ដើមគំនិតរបស់ស្ថានទូតវៀតណាម ដោយចាត់ទុកថា ប្លុកទាំងពីរ
ចាំបាច់ ត្រូវរៀបចំសកម្មភាពរួម ដូចជាសិក្ខាសាលាស្ដីអំពីកិច្ចសហប្រតិបតិ្តការ
រួមនិង សកម្មភាពផ្សព្វផ្សាយវប្បធម៌រួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ