វៀតណាមជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយដៃគូនានានៅទ្វីបអាហ្វ្រិក

(VOVWORLD) - ថ្នាក់ដឹកនាំនីហ្សេរីយ៉ាបានស្វាគមន៍ហើយ ត្រៀមខ្លួនជាស្រេចគាំទ្រវៀតណាមបើកទូលាយទំនាក់ទំនងជាមួយប្រទេសជា សមាជិក ECOWAS និងសហភាពអាហ្វ្រិក (AU) ព្រមទាំងស្នើអោយវៀតណាម ធ្វើជាស្ពានតភ្ជាប់រវាងនីហ្សេរីយ៉ាជាមួយប្រទេសអាស៊ាននានាផងដែរ។
វៀតណាមជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយដៃគូនានានៅទ្វីបអាហ្វ្រិក - ảnh 1 ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue និងអនុប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Yeni Osinbajo (រូបថត៖ baochinhphu.vn)

  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសាធារណៈរដ្ឋសហព័ន្ធនីហ្សេរីយ៉ាចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែតុលា នាថ្ងៃទី៣០ខែតុលា ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Yeni Osinbajo ជួបធ្វើការជាមួយអនុប្រធាន រដ្ឋសភានីហ្សេរីយ៉ា ទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការសហគមន៍សេដ្ឋកិច្ច បណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) និងជួបសន្ទនាជាមួយប្រធានគណៈ កម្មាធិការ ECOWAS លោក Jean-Claude Kassi Brou។

        នៅក្នុងជំនួបពិភាក្សាការងាររវាងឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ជាមួយអនុប្រធានាធិបតីនីហ្សេរីយ៉ាលោក Yeni Osinbajo នោះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរក្រុមធុរជនគ្នាទៅវិញទៅមក។ ភាគី វៀតណាមមានគោលបំណងចង់បង្កើនទំហំពាណិជ្ជកម្មជាមួយនីហ្សេរីយ៉ាតាម រយៈការដោះដូរមុខទំនិញនានាដូចជាគ្រាប់ស្វាយចន្ទី ជលផល ស្រូវអង្ករ ស្បែក ជើង និងសំលៀកបំពាក់ ជាដើម។ ថ្នាក់ដឹកនាំនីហ្សេរីយ៉ាបានស្វាគមន៍ហើយ ត្រៀមខ្លួនជាស្រេចគាំទ្រវៀតណាមបើកទូលាយទំនាក់ទំនងជាមួយប្រទេសជា សមាជិក ECOWAS និងសហភាពអាហ្វ្រិក (AU) ព្រមទាំងស្នើអោយវៀតណាម ធ្វើជាស្ពានតភ្ជាប់រវាងនីហ្សេរីយ៉ាជាមួយប្រទេសអាស៊ាននានាផងដែរ។ បញ្ចប់ ជំនួបពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកមានទិដ្ឋាការការទូតនិងទិដ្ឋាការរដ្ឋការ សំដៅ ជួយសម្រួលដល់សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរគណៈប្រតិភូរវាង ប្រទេសទាំងពីរ។

        មុននោះ នៅក្នុងជំនួបធ្វើការជាមួយប្រធានគណៈកម្មាធិការ ECOWAS ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ច កាលគោរពកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយប្រទេសមិត្តប្រពៃណីនានានៅទ្វីបអាហ្វ្រិក ហើយមានគោលបំណងចង់អោយប្រទេសកំពុងអភិវឌ្ឍនានា ដូចប្រទេសអាហ្វ្រិកខាងលិចនិងវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការ គាំទ្រគ្នា ទៅវិញទៅមកដើម្បីលើកកំពស់សម្លេង ឋានៈនិងឥទ្ធិពលនៅយន្តការពហុភាគី នានាដូចជាអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធនិងវេទិកាត្បូង-ត្បូង។

វៀតណាមជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយដៃគូនានានៅទ្វីបអាហ្វ្រិក - ảnh 2លោក Vuong Dinh Hue ទទួលជួបក្រុមតំណាងនៃសមាគមន៍ធុរកិច្ចនីហ្សេរីយ៉ា-វៀតណាម (រូបថត៖ baochinhphu.vn) 

        នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះដែរ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ចសន្ទនាពាណិជ្ជកម្មនិងវិនិ យោគវៀតណាម-នីហ្សេរីយ៉ា ទៅសាកសួរសុខទុក្ខកម្មាភិបាលនៃស្ថានទូតវៀត ណាមនិងតំណាងសហគមន៍ជនវៀតណាមនៅនីហ្សេរីយ៉ាផងដែរ។ ថ្លែងនៅកិច្ច សន្ទនាពាណិជ្ជកម្មវិនិយោគវៀតណាម-នីហ្សេរីយ៉ា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា នីហ្សេរីយ៉ាជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅទ្វីប អាហ្វ្រិកដោយមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន៤៦០លានដុល្លាអាមេរិក ហើយ សក្ដានុពលសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនៅតែធំធេងណាស់នាពេល ខាងមុខ។ លោកបានថ្លែងថា៖

        “ចាប់ពីឆ្នាំ១៩៧៦មក ត្រឹមតែមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលតែមួយ ក្រុមទៅបំពេញទស្សនកិច្ចការងារនៅនីហ្សេរីយ៉ាតែប៉ុណ្ណោះ អញ្ចឹងបានជា ប្រទេសទាំងពីរត្រូវរួមក្នាដើរលឿនជាង។ ខ្ញុំជឿជាក់ថា ជាមួយការប្ដេជ្ញាចិត្តដ៏ ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគរបស់យើងនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាង មុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ