វៀតណាមជំរុញការពិភាក្សាជាក់ស្ដែងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរំសាយសព្វាវុធ

(VOVWORLD) -លោកឯកអគ្គរដ្ឋទូត Duong Chi Dung បានសង្កត់ធ្ងន់ថា NSA គឺជាវិធានការជាក់ស្ដែងមួយ សំដៅជំរុញដំណើរការរំសាយសព្វាវុធ និងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយ
វៀតណាមជំរុញការពិភាក្សាជាក់ស្ដែងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរំសាយសព្វាវុធ - ảnh 1
លោកឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈបេសកកម្មវៀតណាមបានអញ្ជើញធ្វើជាអធិបតីក្នុងសម័យប្រជុំពេញអង្គ 

ក្នុងក្របខ័ណ្ឌនៃអាណត្តិជាប្រធានកិច្ចប្រជុំរំសាយសព្វាវុធ (CD) ឆ្នាំ ២០១៩ របស់វៀតណាមនោះ នាថ្ងៃទី ២៨ ខែមិថុនាកន្លងទៅ នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈបេសកកម្មវៀតណាមបានអញ្ជើញធ្វើជាអធិបតីក្នុងសម័យប្រជុំពេញអង្គលើកទី ២ ដោយប្រធានបទ"ដំណោះស្រាយអន្តរជាតិប្រកបដោយប្រសិទ្ធភាព សំដៅធានាថាបណ្តាប្រទេសមិនកម្មសិទ្ធិអាវុធនុយក្លេអ៊ែរ ចំពោះការប្រើប្រាស់ ឬ គំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ (NSA) "។ នេះគឺជារបៀបវារៈ ១ ក្នុងចំណោមរបៀបវារៈទាំង ៤ នៃកិច្ចប្រជុំនេះ ដែលត្រូវបានបណ្ដាប្រទេសផ្តោតពិភាក្សាក្នុងអាណត្តិជាប្រធានរបស់វៀតណាម។

អញ្ជើញថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Duong Chi Dung បានសង្កត់ធ្ងន់ថា NSA គឺជាវិធានការជាក់ស្ដែងមួយ សំដៅជំរុញដំណើរការរំសាយសព្វាវុធ និងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយ ហើយដើរតួនាទីដ៏សំខាន់ក្នុងការធានាអនុវត្តន៍កិច្ចព្រមព្រៀងស្ដីពីតំបន់គ្មានអាវុធនុយគ្លេអ៊ែរ ដែលក្នុងនោះ មានសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ដោយគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ