វៀតណាមជំរុញការអភិវឌ្ឍសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

(VOVWORLD) -បច្ចុប្បន្ននេះវៀតណាមមានសហគ្រាសចំនួន ៣៨៦  អង្គភាព ដែលត្រូវបានផ្ដល់ វិញ្ញាបនបត្រសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ 

ទន្ទឹមនឹងនេះ មានអង្គភាពចំនួន ៤៣ ត្រូវបានផ្ដល់វិញ្ញាបនបត្រធ្វើសកម្មភាពវិទ្យាសាស្ត្រខ្ពស់ និងសហគ្រាសជាង ២ ០០០ ទទួលបានលក្ខខ័ណ្ឌសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើវិស័យបច្ចេកវិទ្យាព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Pham Cong Tacបានឱ្យដឹងថា៖ បណ្តាសហគ្រាសវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានជះឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានសហការយ៉ាងសកម្មជាមួយស្ថានប័នទាក់ទិននានាដើម្បីកសាងគោលនយោបាយ ផ្ដល់ប្រឹក្សា និងជួយឧបត្ថម្ភដល់សកម្មភាពរបស់សហគ្រាស ក៏ដូចជាជំរុញការអភិវឌ្ឍទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយតាមនោះ លើកម្ពស់សមត្ថភាពរបស់សហគ្រាសវៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ