វៀតណាមជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន

(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម គណៈប្រតិភូ យោធាជាន់ខ្ពស់នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារជាតិចិន បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវ ការនៅវៀតណាមចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២១។

វៀតណាមជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន - ảnh 1លោកឧត្តមសេនីយ៍ឯក Phan Van Giang (ខាងឆ្វេង) រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានធ្វើជាអធិបតីពិធីទទួល បដិសណ្ឋារកិច្ចរដ្ឋមន្រ្តីការពារជាតិចិន លោកឧត្តមសេនីយ៍ឯក
Wei Fenghe។ (រូបថត៖ VOV)
នារសៀលថ្ងៃទី២៥ ខែមេសា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានធ្វើជាអធិបតីពិធីទទួល បដិសណ្ឋារកិច្ចរដ្ឋមន្រ្តីការពារជាតិចិន លោកឧត្តមសេនីយ៍ឯក Wei Fenghe។ បន្ទាប់ នោះ រដ្ឋមន្រ្តីទាំងពីរបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី។
រដ្ឋមន្រ្តីការពារប្រទេសវៀតណាម លោក Phan Van Giang បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ពិសេសដល់ការពង្រឹងចំណងមិត្តភាពប្រពៃណីនិងការជំរុញទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។ ទស្សនៈឥតងាករេរបស់វៀតណាមនោះ គឺដោះស្រាយការខ្វែងគំនិតដោយ សន្តិវិធី ឈរលើស្មារតីគោរពសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់គ្នាទៅ វិញទៅមក ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយ ប្រសិទ្ធភាពនូវ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ព្រមទាំងគ្រប់គ្រងឲ្យបានល្អប្រពៃនូវការខ្វែងគំនិតនៅសមុទ្រ មិនធ្វើឲ្យស្ថានភាពស្មុគ ស្មាញជាង មិនមានសកម្មភាពអំពើហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ផងដែរ។
ចំណែកឯ រដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe បានបញ្ជាក់ថា ទំនាក់ ទំនងសហប្រតិបត្តិការការពារជាតិរវាងចិននិងវៀតណាម គឺជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពសំខាន់ៗ ដែលរួមចំណែកក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅ ប្រទេសនីមួយៗក៏ដូចជាតំបន់និងពិភពលោកផងដែរ។
បន្ទាប់ពីជំនួបពិភាក្សាការងារ រដ្ឋមន្រ្តីទាំងពីរបានអញ្ជើញធ្វើសក្ខីភាពពិធីចុះហត្ថ លេខាលើ អនុស្សរណៈយោគយល់គ្នាអំពីការបង្កើតអង្គភាពមិត្តភាពមួយក្នុងវិស័យ សហប្រតិបត្តិការយោធាអន្តរជាតិរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ