វៀតណាមជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយ Litva

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសាធារណៈរដ្ឋ Litva លោកស្រី Dalia Grybauskaite អនុប្រធានរដ្ឋវៀតណាមលោក Dang Thi Ngoc Thinh បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ Litva ចាប់ពីថ្ងៃទី២២ដល់ទី២៤ តុលា។
វៀតណាមជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយ Litva - ảnh 1 ទិដ្ឋភាពនៃជំនួបចរចាររវាងអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh និងប្រធានាធិបតី Litva លោកស្រី Dalia Grybauskaite (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៣ តុលា នៅទីក្រុង Vilnius លោកស្រី Dang Thi Ngoc Thinh បានជួបចរចាជាមួយប្រធានាធិបតីលោកស្រី Dalia Grybauskaite និងជួបសន្ទនាជាមួយប្រធានរដ្ឋសភា Litva លោក Viktoras Pranckietis។

        នៅបណ្ដាជំនួបនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យភាគីទាំង២បង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ហើយស្នើឲ្យ Litva បង្កលក្ខណៈងាយស្រួលសំរាប់មុខទំនិញកសិផលនិងជលផលរបស់វៀតណាមជ្រៀតចូលទីផ្សារ Litva។ ទន្ទឹមនឹងនោះ លោកស្រីអនុប្រធានរដ្ឋក៏បានស្នើឲ្យភាគីទាំង២បន្តសហការយ៉ាងស្អិតរមួតនៅវេទិកាពហុភាគីនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ