វៀតណាមជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ
![វៀតណាមជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_10_18/chu-tich-nguyen-thien-nhan-tiep-dieu-phoi-vien-thuong-tru-cua-lhq-tai-viet-nam-2-134323.jpg) |
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម លោក Nguyen Thien Nhan ទទួលជួបជាមួយលោកស្រី Pratibha Mehta អ្នកសម្របសម្រួលរបស់អ.ស.ប (រូបថតៈ daidoanket.vn) |
(VOVworld)- វៀតណាមជាសមាជិកសកម្មមួយនិងមានការទទួលខុសត្រូវរបស់អង្គ
ការសហប្រជាជាតិ។នេះជាការអះអាងរបស់ប្រធានគណៈកម្មាធិការរណសិរ្សមាតុ
ភូមិ វៀតណាម លោក Nguyen Thien Nhan នៅក្នុងការទទួលជួបជាមួយលោកស្រី
Pratibha Mehta អ្នកសម្របសម្រួលរបស់អ.ស.ប នាថ្ងៃទី១៨តុលានៅទីក្រុងហាណូយ
ក្នុង ឱកាសលោកស្រីបញ្ចប់បេសកកម្មការងារនៅវៀតណាម។ លោកNguyen Thien
Nhan បានវាយតម្លៃខ្ពស់ថា ក្នុងនាមជាអ្នកសម្របសម្រួលរបស់អ.ស.បនោះ នារយៈ
ពេល៥ឆ្នាំកន្លងទៅ លោកស្រី Pratibha Mehta បានរួមចំណែកសកម្មលើសកម្មភាព
និងមានគំនិតជាច្រើនសម្រាប់ជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យ។លោក Nguyen
Thien Nhan មានបំណងថា ក្នុងតួនាទីថ្មី លោកស្រីនឹងបន្តមានការផ្តូចផ្តើមគំនិតសហ
ប្រតិបត្តិការជាមួយវៀតណាម ក្នុងការផ្លាស់ប្តូរបទពិសោធន៍អំពីការពង្រីកអធិបតេយ្យ
ភាពនិងប្រមូលផ្តុំប្រភពកម្លាំងពលំរបស់មជ្ឈដ្ឋានវ័យក្មេងក្នុងការកសាងប្រទេសជាតិ។
រីឯខ្លួនវិញ លោកស្រី Pratibha Mehta បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការ
អភិវឌ្ឍន៍របស់វៀតណាមក្នុងអាណាត្តបំពេញបេសកកម្មរបស់ខ្លួន។លោកស្រីមាន
បំណងថា អ្នកស្នងដំណែងរបស់លោកស្រីនៅវៀតណាម នឹងបន្តមានការរួមចំណែក
សកម្ម ចែករំលែកបទពិសោធន៍និងជួយវៀតណាមអភិវឌ្ឍន៍លើគ្រប់វិស័យ៕