វៀតណាមឈានដល់ថ្ងៃទី ៧០ ដោយគ្មានករណីឆ្លង COVID-19 ក្នុងសហគមន៍

(VOVWORLD) - ក្នុងចំណោមអ្នកជំងឺទាំងនេះ មានអ្នកជំងឺ ៦ នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាន ១ ឬច្រើនដង ចំពោះវីរុស SARS-CoV-2  ពោលគឺមានតែអ្នកជំងឺ ១៨ នាក់ប៉ុណ្ណោះ ដែលមានវិជ្ជមាននឹងវីរុស SAR-COV-2។

យោងតាមព្រឹត្តិប័ត្រព័ត៌មាននៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី ២៥ មិថុនា របស់គណៈកម្មាធិការជាតិ ដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 បានឲ្យដឹងថា ថ្ងៃទី ២៥ ខែមិថុនានេះ ប្រទេសវៀតណាមបាន ឈានចូលរយៈពេល ៧០ ថ្ងៃ ដោយគ្មានករណីឆ្លង COVID-19 នៅក្នុងសហគមន៍ឡើយ។ ដោយសារស្ថានភាពស្មុគស្មាញនៃ COVID-19 នៅលើពិភពលោក វៀតណាមមិនទាន់បានបើកទ្វារសម្រាប់ភ្ញៀវទេសចរទេ។

បច្ចុប្បន្ននេះមានអ្នកជំងឺ ៣២៩/៣៥២ នាក់ ត្រូវបានប្រកាសថា បានជាសះស្បើយដែលស្រូបយកចំនួន ៩៤,៣% នៃករណីសរុប។ អ្នកជំងឺចំនួន ២៣ នាក់កំពុងសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពក្នុងស្ថាន ភាពសុខភាពមានស្ថេរភាព។ ក្នុងចំណោមអ្នកជំងឺទាំងនេះ មានអ្នកជំងឺ ៦ នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមាន ១ ឬច្រើនដង ចំពោះវីរុស SARS-CoV-2  ពោលគឺមានតែអ្នកជំងឺ ១៨ នាក់ប៉ុណ្ណោះ ដែលមានវិជ្ជមាននឹងវីរុស SAR-COV-2៕

ប្រតិកម្មទៅវិញ

ផ្សេងៗ