វៀតណាមឈ្នះមេដាយចំនួន ៤ គ្រឿង​ក្នុងព្រឹត្តិការណ៍អូឡាំពិក​ព័ត៌មាន​វិទ្យាអន្តរជាតិលើកទី ៣២

(VOVWORLD) - ក្រុមសិស្សានុសិស្សជម្រើសជាតិវៀតណាមដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកព័ត៌មានវិទ្យាអន្តរជាតិលើកទី ៣២ ឆ្នាំ ២០២០ ដណ្ដើមបានមេដាយចំនួន ៤ ។
វៀតណាមឈ្នះមេដាយចំនួន ៤ គ្រឿង​ក្នុងព្រឹត្តិការណ៍អូឡាំពិក​ព័ត៌មាន​វិទ្យាអន្តរជាតិលើកទី ៣២ - ảnh 1 ក្រុមសិស្សានុសិស្សជម្រើសជាតិវៀតណាម (រូបថត៖ TTXVN)

សមិទ្ធិផលល្អបំផុតរបស់ក្រុមសិស្សានុសិស្សជម្រើសជាតិវៀតណាមឆ្នាំនេះបានទៅលើប្អូន Bui Hong Duc  (ថ្នាក់ទី ១២ នៅសាលាវិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ នៃសាកលវិទ្យាល័យជាតិហាណូយ) ដែលបានឈ្នះមេដាយមាសនិងជាប់ចំណាត់ថ្នាក់លេខ ១១ នៅលើពិភពលោក។ ប្អូន Vu Hoang Kien  (ថ្នាក់ទី ១២ សាលាវិទ្យាល័យ នៃសាកលវិទ្យាល័យជាតិវៀតណាម) និងប្អូន Le Quang Huy (ថ្នាក់ទី ១១ វិទ្យាល័យ នៃ សាកលវិទ្យាល័យជាតិ ហាណូយ) បានឈ្នះមេដាយប្រាក់ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ