វៀតណាម​ឈរ​លើ​កំពូល​តារាងក្នុង​ការ​ប្រកួតជើងឯក​កីឡា​​វ៉ូវីណាម​ពិភពលោក​លើក​ទី​៧

(VOVWORLD) - បន្ទាប់ពីការប្រកួតដ៏គួរឱ្យរំភើប រយៈពេល ៦ ថ្ងៃនៅកីឡាដ្ឋាន Phu Tho ក្នុងទីក្រុងហូជីមិញ ការប្រកួតជើងឯកកីឡាវ៉ូវីណាមពិភពលោកលើកទី ៧ - ឆ្នាំ២០២៣បានបញ្ចប់កាលពីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា) ។ ចំណាត់ថ្នាក់លេខ១ បានទៅលើម្ចាស់ផ្ទះវៀតណាម ដោយទទួលបានមេដាយមាសចំនួន១៨គ្រឿង។

ការប្រកួតកីឡាវ៉ូវីណាមពិភពលោកលើកទី៧ នៅឆ្នាំ២០២៣ បានប្រមូលផ្តុំអត្តពលិកជាង៦៥០នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦ មកចូលរួមប្រកួតប្រជែង។

វៀតណាម​ឈរ​លើ​កំពូល​តារាងក្នុង​ការ​ប្រកួតជើងឯក​កីឡា​​វ៉ូវីណាម​ពិភពលោក​លើក​ទី​៧ - ảnh 1វៀតណាមឈរលើកំពូលតារាងក្នុងការប្រកួត វ៉ូវីណាមពិភពលោកលើកទី៧។ រូបថត៖  TTXVN

នៅទីបំផុត ម្ចាស់ផ្ទះវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ១ លើតារាងទាំងមូល។ ចំណាត់ថ្នាក់លេខ២ គឺក្រុមអាល់ហ្សេរី។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣។

នេះជាការប្រកួតដែលមានចំនួនគណៈប្រតិភូ និងអត្តពលិកចូលរួមច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតជើងឯកកីឡាវ៉ូវីណាមពិភពលោក មកទល់ពេលនេះ។ ដូច្នេះហើយ ការប្រកួតជើងឯកកីឡាវ៉ូវីណាមពិភពលោកលើកទី៧ ឆ្នាំ២០២៣ បានបិទបញ្ចប់មិនត្រឹមតែជាសមិទ្ធិផលលើតារាងរៀបចំណាត់ថ្នាក់របស់គណៈប្រតិភូប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺស្មារតីនៃក្បាច់គុនវៀតណាមត្រូវបានរីកសាយភាយកាន់តែខ្លាំងក្លាថែមទៀត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ