វៀតណាមឈរលំដាប់ថ្នាក់ទីមួយនៅវគ្គប្រកួតផ្ដាច់ព្រាត់ទាត់សីជើងឯកលើកទី៨

(VOVworld) - ក្នុងថ្ងៃប្រកួតចុងក្រោយនៃវគ្គប្រកួតផ្ដាច់ព្រាត់ទាត់សីជើងឯកលើក
ទី៨ ដែលបានរៀបចំឡើងនៅទីក្រុង Rome របស់អ៊ីតាលី ក្រុមវៀតណាមដណ្ដើម
បានបន្ថែមមេដាយមាស២គ្រឿង និងមេដាយប្រាក់២គ្រឿងទៀត។ដោយស្នាដៃ
ពោលខាងលើ ក្រុមវៀតណាមដណ្ដើមបានសរុបមេដាយមាសចំនួន៤គ្រឿងនិង
មេដាយប្រាក់ចំនួន៣គ្រឿង ការពារប្រកបដោយជោគជ័យកិត្តិនាមជើងឯករបស់
ខ្លួន។ឈរលំដាក់ថ្នាក់ទី២គឺក្រុមចិន ដោយដណ្ដើមបានមេដាយមាស៣គ្រឿងនិង
មេដាយប្រាក់៤គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ