វៀតណាមឈរលំដាប់ថ្នាក់ទី២ក្នុងតារាងសរុបមេដាយ Sea Games 29

(VOVWORLD) -នាថ្ងៃទី២៣សីហា ក្រុមកីឡា វៀតណាមបន្តទទួលបានជោគជ័យក្នុងការប្រកួតនៅ មហាស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី២៩ឆ្នាំ២០១៧ (Sea Games 29) នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី)។ 
វៀតណាមឈរលំដាប់ថ្នាក់ទី២ក្នុងតារាងសរុបមេដាយ Sea Games 29 - ảnh 1

វៀតណាមឈរលំដាប់ថ្នាក់ទី២ក្នុងតារាងសរុបមេដាយ Sea Games 29  

បច្ចុប្បន្ន វៀតណាមបានឈរលំដាប់ថ្នាក់ទី២ក្នុងតារាង សរុបមេដាយដោយក្នុងនោះមេដាយមាសមាន២៧គ្រឿង។ ត្រឹមតែក្នុងថ្ងៃទី២៣សីហា កីឡាករវៀតណាមទទួលបានបន្ថែមមេដាយមាសរាប់សិបនៃវិញ្ញាសារ កាយសម្ព័ន្ធ ប្រណាំងកង់ អត្តពលកម្ម និង Karatedo។ ជាពិសេស កីឡា ករ Ha Minh Thanh ទទួលបានមេដាយមាសលើវិញ្ញាសារបាញ់កាំភ្លើងខ្លីរយៈ២៥ម៉ែត្រ។ ស្នាដៃទទួលបាន៥៨៦ពិន្ទុះរបស់ Minh Thanh មិនត្រឹម តែបំបែកឯកទគ្គកម្ម Sea Games ប៉ុណ្ណោះទេ ថែមទាំងស្ថិតក្នុងក្រុមកីឡាករពិភពលោកចំណោម១០នាក់ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ