វៀតណាមឈរលំដាប់ថ្នាក់ទី៤ក្នុងអាស៊ានស្តីពីសន្តិសុខស្បៀងអាហារ

(VOVWORLD) - ស្ថាប័នទទួលបន្ទុកការវិភាគសេដ្ឋកិច្ច“ Economist Intelligence Unit នៃ     ទស្សនាវត្តីន៍ The Economist (អង់គ្លេស) នាពេលថ្មីៗនេះបានចេញផ្សាយ“ សន្ទស្សន៍សន្តិសុខស្បៀងអាហារសកលលោក (GFSI) ឆ្នាំ ២០១៩”  តាមនោះ ប្រទេសសិង្ហបុរីបានឈរនៅលំដាប់ថ្នាក់លេខ ១ លើពិភពលោកស្តីពីសន្តិសុខស្បៀងអាហារ បន្ទាប់មកគឺប្រទេសអៀរឡង់និងសហរដ្ឋអាមេរិក។
វៀតណាមឈរលំដាប់ថ្នាក់ទី៤ក្នុងអាស៊ានស្តីពីសន្តិសុខស្បៀងអាហារ - ảnh 1 វៀតណាមឈរលំដាប់ថ្នាក់ទី៤ក្នុងអាស៊ានស្តីពីសន្តិសុខស្បៀងអាហារ (រូបថត៖ baodansinh)

ក្នុងន័យទូលំទូលាយ សន្តិសុខស្បៀងអាហារបង្ហាញពីសមត្ថភាពក្នុងការផ្គត់ផ្គង់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ ទាំងគុណភាពនិងបរិមាណដល់ប្រជាជននៅក្នុងប្រទេសមួយតាមពេលវេលានិងទីកន្លែងដែលត្រូវការ។ ក្នុងន័យចង្អៀតសន្តិសុខស្បៀងគឺជាការធានាបរិមាណអាហារជាចាំបាច់នៅពេលជួបបញ្ហាអាសន្ន។ ជាមួយនឹងលក្ខណៈវិនិច្ឆ័យនោះ វៀតណាមសម្រេចបាន ៦៤,៩ ពិន្ទុ ដោយឈរនៅលំដាប់ទី ៥៤ ក្នុងចំណោមប្រទេសចំនួន ១១៣ លើពិភពលោក ហើយឈរលំដាប់ទី ៤ នៅអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ