វៀតណាមឈរលំដាប់ថ្នាក់ទី៥៥នៅតារាងចំណាត់ថ្នាក់សន្ទស្សន៍នៃភាពរុងរឿង

(VOVworld)-តាមសន្ទស្សន៍នៃភាពរុងរឿង២០១៥ (2015 Prosperity Index) របស់
វិទ្យាស្ថាន Legatum មានទីតាំងនៅក្រុងឡុង បានប្រកាសនាថ្ងៃទី២ វិច្ឆិកាថា ប្រ
ទេសន័រវែសបានទទួលស្គាល់ជាប្រទេសសម្បូរុងរឿងបំផុត លើពិភពលោកឆ្នាំទី
៧បន្តបន្ទាប់ ខណៈដែលប្រទេសជិតខាងអឺរ៉ុបខាងជើង ដូចជាដាណឺម៉ាក់និងស្វីស
ក៏ស្ថិតក្នុងចំណោមប្រទេសចំនួន៥ដែលនាំមុខ ក្នុងតារាងរៀបចំណាត់ថ្នាក់
១៤២ប្រទេសលើពិពិភពលោក។ វិទ្យាស្ថាន Legatum បានរៀបចំណាត់ថ្នាក់ដោយ
ឈរលើបទដ្ឋានចំនួន៨ តាមនោះ បណ្តាប្រទេសអ៊ឺរ៉ុបខាងជើងស្ថិតនៅដើមតា
រាងនេះ ដោយមាន ចំណាត់ថ្នាក់ខ្ពស់លើវិស័យអប់រំ សេដ្ឋកិច្ច ឬចំណូលមធ្យម
សុខាភិបាលឬសុខុមាលភាពសង្គម។

       ការពិនិត្យនេះរបស់វិទ្យាស្ថាន Legatum ក៏បានវាយតម្លៃនូវការងើប ឡើងវិញរបស់
បណ្តាខឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ ក្នុងចំណោមនោះ សឹង្ហបុរីឈរលំដាប់ថ្នាក់ទី១៧។ ឥណ្ឌូនេស៊ីឈរលំដាប់ថ្នាក់ទី៦៩ ហើយ វៀតណាមឈរលំដាប់ថ្នាក់ទី៥៥ក្នុងតារាង
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ