វៀតណាមដាក់ចេញសេណារីយូដើម្បីទទួលបានគោលដៅកំណើនឆ្នាំ ២០១៧

(VOVWORLD) -នៅសន្និសីទកាសែតប្រចាំខែរបស់រដ្ឋាភិបាលវៀតណាម នារសៀលថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យ រដ្ឋាភិបាលលោក Mai Tien Dung បានជូនដំណឹងថា៖ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេលត្រីមាសទី ១ ឆ្នាំ ២០១៧ បន្តមានការផ្លាស់ប្តូយ៉ាងសកម្ម ក្តី ប៉ុន្តែ ភារកិច្ចក្នុងប៉ុន្មានខែជាបន្តគឺធ្ងន់ធ្ងរណាស់ ជាពិសេសចំពោះគោលដៅ កំណើនទទួលបាន ៦,៧% និងការរាំងស្កាត់អតិផរណានៅ ៤%។ 
វៀតណាមដាក់ចេញសេណារីយូដើម្បីទទួលបានគោលដៅកំណើនឆ្នាំ ២០១៧ - ảnh 1 វៀតណាមដាក់ចេញសេណារីយូដើម្បីទទួលបានគោលដៅកំណើនឆ្នាំ ២០១៧

(VOVworld) – នៅសន្និសីទកាសែតប្រចាំខែរបស់រដ្ឋាភិបាលវៀតណាម នារសៀលថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យ រដ្ឋាភិបាលលោក Mai Tien Dung បានជូនដំណឹងថា៖ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេលត្រីមាសទី ១ ឆ្នាំ ២០១៧ បន្តមានការផ្លាស់ប្តូយ៉ាងសកម្ម ក្តី ប៉ុន្តែ ភារកិច្ចក្នុងប៉ុន្មានខែជាបន្តគឺធ្ងន់ធ្ងរណាស់ ជាពិសេសចំពោះគោលដៅ កំណើនទទួលបាន ៦,៧% និងការរាំងស្កាត់អតិផរណានៅ ៤%។ តាមរដ្ឋមន្ត្រីរូប នេះថា៖                 

        «វិធានការស្នូលគឺក្រសួងឧស្សាហពាណិជ្ជកម្មសហការជាមួយក្រសួងស្ថាប័នប្តេជ្ញាអនុវត្តភារកិច្ចមួយចំនួនក្នុងនោះមានការធ្វើអាជីវកម្មប្រេងឆៅដោះស្រាយ ដោយបញ្ចប់គំរោងការណ៍ចំនួន ១២ ដែលគ្មានប្រសិទ្ធភាព ព្រមទាំង ជំរុញ សំណងសាងសង់សំខាន់ៗដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពដើម្បីជំរុញ កំណើន។ នៅកិច្ចប្រជុំរដ្ឋាភិបាលលើកនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលយកចិត្តទុក ដាក់ដល់បញ្ហាទីផ្សារកសិផល អភិវឌ្ឍន៍ផ្នែកកសិកម្មតាមសង្វាក់តំលៃបច្ចេកវិទ្យា ខ្ពស់និងអនុវត្តការរីកចម្រើនវិទ្យាសាស្ត្របច្ចេកវិទ្យា។»

        ទាក់ទិនដល់ស្ថានភាពនាំចូលហួសកំរិតក្នុងត្រីមាសទី ១ ឆ្នាំ ២០១៧ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក  Do Thang Hai បានឲ្យដឹងថា៖

        «ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៧ ការនាំចូលប្រមូលផ្តុំទៅលើមុខទំនិញ ឥន្ធនៈ គ្រឿងម៉ាស៊ីន ឧបករណ៍ ដើម្បីបំរើឲ្យផលិតកម្មនិងការកែច្នៃនាំចេញ។ ក្រៅពីនោះ តំលៃប្រេងកើនឡើងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ដោយហេតុនេះ តំលៃរបស់មុខទំនិញនាំចូលត្រូវបានបង្កើនផងដែរ។ ការនាំចូល មុខទំនិញជាច្រើនសំរាប់ផលិតកម្មនិងការកែច្នៃនាំចេញបានសរឲ្យឃើញថា៖ អាជីវកម្មមានសញ្ញាស្តារឡើងវិញយ៉ាងសកម្ម។»

        ទាក់ទិនដល់មូលហេដ្ឋដែលវៀតណាមនៅនាំចូលហួសកំរិតទំនិញគ្រប់ប្រភេទ លោក Do Thang Hai បានចាត់ទុកថា៖ វៀតណាមបានធ្វើសមាហរ ណកម្មដ៏ស៊ីជម្រៅចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោក មានកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីភាពជាមួយប្រទេសនានាលើពិភពលោក។ ដូច្នេះ វៀតណាមអភិវឌ្ឍន៍ ការនាំចេញនោះគឺប្រទេសជាច្រើនក៏នឹងបង្កលក្ខណៈនាំចេញទំនិញចូលក្នុង

វៀតណាម ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ