វៀតណាមដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាប្រទេសអាស៊ានក្នុងការឆ្លើយតបនឹងជម្ងឺ Covid-19

(VOVWORLD) - យោងតាមអត្ថបទ បន្ទាប់ពីការផ្ទុះជម្ងឺកាលពីខែ មករាឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន ចេញសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានស្ដីពីការឆ្លើយតបរួមរបស់ អាស៊ានទៅនឹងជម្ងឺ Covid-19 នៅពាក់កណ្ដាលខែកុម្ភៈ ក្រោយពីការ ពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត។ 

វៀតណាមដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាប្រទេសអាស៊ានក្នុងការឆ្លើយតបនឹងជម្ងឺ Covid-19 - ảnh 1កងឯកភាពទ័ពគីមីសាស្ត្រនៃក្រសួងការពារជាតិបានបាញ់ថ្នាំសម្លាប់មេរោគ
នៅមន្ទីរពេទ្យបាកម៉ាយ (Bach Mai)។ (រូបថត៖ TTXVN)

គេហទំព័រ moderndiplomacy.eu កាលពីថ្ងៃទី២៧ ធ្នូ បានបង្ហោះ អត្ថបទសរសេរវាយតម្លៃថា ក្នុងនាមជាប្រធានសមាគមន៍បណ្ដាប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២០ វៀតណាមបានដឹកនាំកិច្ចខិតខំប្រឹង ប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាត សកល Covid-19។ យោងតាមអត្ថបទ បន្ទាប់ពីការផ្ទុះជម្ងឺកាលពីខែ មករាឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន ចេញសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានស្ដីពីការឆ្លើយតបរួមរបស់ អាស៊ានទៅនឹងជម្ងឺ Covid-19 នៅពាក់កណ្ដាលខែកុម្ភៈ ក្រោយពីការ ពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត។ សេចក្ដីថ្លែងការណ៍ នេះបានសង្កត់ធ្ងន់ទៅលើការបង្កើនការជួយគាំទ្រដល់ប្រទេសនានាលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ព្រមទាំងផ្ដល់ជំនួយមនុស្ស ធម៌ជាម៉ាស់និងសម្ភារៈបរិក្ខារពេទ្យផ្សេងៗទៀតជូនចំពោះប្រទេសចិនផងដែរ។ អត្ថបទនេះបានបញ្ជាក់ថា អាស៊ានមិនត្រឹមតែលើកកំពស់ការយល់ ដឹងរបស់ប្រទេសជាសមាជិកទាំងអស់ប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ជាមួយ អង្គការអន្តរជាតិនិងប្រទេសផ្សេងៗទៀតសំដៅដោះស្រាយបញ្ហានានា ដែលបណ្ដាលមកពីវិបត្តិ Covid-19 ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ