វៀតណាមដឹកនាំកិច្ចប្រជុំ ក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

(VOVWORLD) -  ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូនិងតំណាងនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ១២០ បានចូលរួមក្នុងកិច្ចប្រជុំនេះ។

វៀតណាមដឹកនាំកិច្ចប្រជុំ ក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៃក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីច្បាប់សមុទ្រ (រូបថតៈ  VOV)

នាថ្ងៃទី ២១ ខែកក្កដា ស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានដឹកនាំកិច្ចប្រជុំតាមអ៊ិនធឺរណែត នៃក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ  (UNCLOS) ដោយប្រធានបទ“សារៈសំខាន់នៃ UNCLOS ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ១៤ របស់អង្គការសហប្រជាជាតិ ស្តីពីការអភិរក្សនិងការប្រើប្រាស់សមុទ្រនិងមហាសមុទ្រប្រកបដោយចីរភាព (SDG 14)”។ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូនិងតំណាងនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ១២០ បានចូលរួមក្នុងកិច្ចប្រជុំនេះ។

តំណាងនៃបណ្តាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំបានបញ្ជាក់ពីតួនាទីស្នូលរបស់ UNCLOS និងគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធីនិងបានវាយតម្លៃខ្ពស់ចំពោះតួនាទីនៃយន្តការដោះស្រាយជម្លោះដែលបានបង្កើតឡើងក្រោម UNCLOS ក្នុងការជំរុញសណ្តាប់ធ្នាប់ច្បាប់នៅលើសមុទ្រ ដោយផ្អែកលើច្បាប់ រួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

វៀតណាមដឹកនាំកិច្ចប្រជុំ ក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ - ảnh 2ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy អញ្ជើញដឹកនាំកិច្ចប្រជុំ 

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងអំណរគុណដល់បណ្តាប្រទេសដែលបានគាំទ្រនិងចូលរួមនៅក្នុងកិច្ចប្រជុំក្រុមមិត្តភក្តិនេះ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានមានប្រសាសន៍ថា ក្រុមមិត្តភក្តិនឹងរក្សាសកម្មភាពជាប្រចាំ តាមនោះជួយបង្កើនការយល់ដឹងអំពី UNCLOS ចែករំលែកនូវការអនុវត្តល្អនិងឆ្លើយតបនូវកង្វល់រួមរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ