វៀតណាម​ដណ្តើម​បាន​មេដាយ​មាស​ ៨គ្រឿង ​ក្នុង​ការ​ប្រកួត​កីឡា​កាយវប្បកម្ម​ពិភពលោក

(VOVWORLD) - នាថ្ងៃទី១២ ខែវិច្ឆិកា យោងតាមព័ត៌មានរបស់សហព័ន្ធកីឡាលើកទម្ងន់ និងកាយវប្បកម្មវៀតណាម ក្រុមកីឡាកាយវប្បកម្មវៀតណាមបានប្រកួតប្រជែងយ៉ាងជោគជ័យ ក្នុងព្រឹត្តិការណ៍ជើងឯកកីឡាកាយវប្បកម្មពិភពលោកឆ្នាំ២០២៣។
ចុងបញ្ចប់នៃការប្រកួត ក្រុមកីឡាកាយវប្បកម្មវៀតណាមដណ្តើមបានមេដាយមាសសរុបចំនួន ៨ គ្រឿង មេដាយប្រាក់ចំនួន ៦ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៤គ្រឿង ដោយឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងទាំងមូល បន្ទាប់ពីប្រទេសឥណ្ឌា និងម៉ុងហ្គោលី។ គួរឲ្យកត់សម្គាល់ថា នេះជាលើកទី៦ហើយ ដែលកីឡាករ Pham Van Mach បានឈ្នះជើងឯកពិភពលោក។ នេះក៏ជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់កីឡាករកាយវប្បកម្មវៀតណាមក្នុងប្រវត្តិនៃការប្រកួតនេះ។

ព្រឹត្តិការណ៍កីឡាកាយវប្បកម្មពិភពលោកឆ្នាំ ២០២៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែវិច្ឆិកានៅកូរ៉េខាងត្បូង ដោយមានមានអត្តពលិកជិត ៣០០ នាក់មកពី ៣៩ ប្រទេស និងតំបន់ដែនដី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ