វៀតណាមដណ្តើមបានមេដាយមាសចំនួន ៩ គ្រឿង នៅពានរង្វាន់បាញ់កាំភ្លើងជើងឯកអាស៊ីអាគ្នេយ៍ លើកទី ៤៥

(VOVWORLD) - ពានរង្វាន់បាញ់កាំភ្លើងជើងឯកអាស៊ីអាគ្នេយ៍ (SEASA) លើកទី៤៥ នឹងប្រព្រឹត្តទៅនៅកោះ តៃវ៉ាន់ (ចិន) ដោយមានការចូលរួមពីអ្នកបាញ់កាំចំនួន ១៥០នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ៩ រួមមាន៖ ជប៉ុន វៀតណាម ថៃ ហ្វីលីពីន ហុងកុង (ចិន) ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរីនិងតៃវ៉ាន់ (ចិន)

គណៈប្រតិភូវៀតណាមដែលចូលរួមក្នុងការប្រកួតនេះ រួមមានសមាជិកចំនួន ១៩នាក់ ហើយគិតសរុបចុងថ្ងៃម្សិលមិញ ដណ្តើមបានមេដាយមាសចំនួន ៩ គ្រឿង   មេដាយប្រាក់ ៨ គ្រឿង   និងមេដាយសំរឹទ្ធ ១០ គ្រឿង   ជាប់ចំណាត់ថ្នាក់លេខ ២ ជាបណ្ដោះអាសន្ន ក្រោយពី តៃប៉ិ (ចិន)។

នៅថ្ងៃប្រកួតថ្ងៃនេះ ក្រុមកីឡាបាញ់កាំភ្លើងវៀតណាមបានបន្តប្រកួតក្នុងវិញ្ញាសាកាំភ្លើងខ្លីប្រភេទកីឡា ២៥ម៉ែត្រនារី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ