វៀតណាម-ដាណឺម៉ាកបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសុវត្ថិភាពស្បៀងអាហារ

វៀតណាម-ដាណឺម៉ាកបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសុវត្ថិភាពស្បៀងអាហារ - ảnh 1
ទិដ្ឋភាពនៃជំនួបចរចាររវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមជាមួយក្រសួងបរិស្ថាន
និងស្បៀងអាហារដាណឺម៉ាក (រូបថត៖TTXVN)

(VOVworld) – “បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសុវត្ថិភាពស្បៀងអាហារនិង
កសិកម្ម” ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារស្នូលនៃសិក្ខាសាលាដែលបាន
ប្រព្រឹត្តទៅនាថ្ងៃទី៩ វិច្ឆិកា នៅរដ្ឋធានីហាណូយរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម និង
អភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat ជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាននិង
ស្បៀងអាហារ ដាណឺម៉ាកលោកស្រី Eva Kjier Hansen។នៅទីនេះ លោក Cao Duc
Phat បាន ស្នើរឲ្យភាគីដាណឺម៉ាកជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើការលំបាក
អំពីសុវត្ថិភាពអនាម័យស្បៀងអាហារក្នុងកសិកម្មនិងបង្កើនការផ្លាស់ប្ដូរវិនិយោគ
ក្នុងវិស័យពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ។លោកបានថ្លែងថា៖
“រួមជាមួយការជួយឧបត្ថម្ភរបស់ដាណឺម៉ាកនិងប្រទេសនានាក្នុងសហភាពអឺរ៉ុប
ផ្នែកកសិកម្មវៀតណាមនឹងជំរុញកំណើននៃវិស័យចិញ្ចឹមសត្វដោយមានសមត្ថ
ភាពប្រកួតប្រជែងកាន់តែខ្ពស់។យើងខ្ញុំក៏កំពុងចរចារលើកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុប ហើយមានគោលបំណងថា ដាណឺ
ម៉ាកនឹងគាំទ្រដើម្បីសំរេចការចរចារនេះយ៉ាងឆាប់រហ័ស”។
រីឯខ្លួនវិញ រដ្ឋមន្រ្តីបរិស្ថាននិងស្បៀងអាហារដាណឺម៉ាកលោកស្រី Eva Kjier
Hansen បានសន្យាថា ដាណឺម៉ាកនឹងជួយឧបត្ថម្ភវៀតណាមយ៉ាងខ្លាំងក្លាលើ
វិស័យចិញ្ចឹមសត្វ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ