វៀតណាមដើរតួនាទីសំខាន់នៅក្នុងការជំរុញទំនាក់ទំនងអាស៊ាន-EU

វៀតណាមដើរតួនាទីសំខាន់នៅក្នុងការជំរុញទំនាក់ទំនងអាស៊ាន-EU - ảnh 1
វៀតណាមដើរតួនាទីសំខាន់នៅក្នុងការជំរុញទំនាក់ទំនងអាស៊ាន-EU

          (VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Vu Dang Dung ប្រ
ធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំ​នៅអាស៊ាន ក្នុងដំណើរ​ទៅ​បំពេញ
ទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី ប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ូប ​លោក Herman
Van Rompuy បានវាយតំលៃខ្ពស់នូវរាល់លទ្ធផលដែល​វៀត​ណាម​ទទួលបាន នៅ
ពេលដើរតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនង​អាស៊ាន - EU ដំណាក់កាល 
២០១២-២០១៥។ តាមលោក Herman Van Rompuyថា៖ លទ្ធផល១ក្នុងចំណោមលទ្ធ
ផលសំខាន់ៗ នោះគឺសេចក្ដីសម្រេចចិត្តរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន-EU 
ស្ដីអំពីដំណើការឆ្ពោះ​ទៅលើក​កំពស់ទំនាក់ទំនងទ្វេភាគីឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ 

          ប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ូប លោក Herman Van Rompuy បាន​អះអាង​ជាថ្មីម្តង់
ទៀតនូវការសន្យារបស់ EU គឺបន្តជួយឧបត្ថម្ភអាស៊ាន ក្នុង​ការក​សាង​សហគមន៍​នៅ
លើសរសរស្នូលចំនួន៣ នយោបាយ-សន្តិសុខ​ សេដ្ឋកិច្ច និងវប្បធម៌ ​សង្គម ក៏ដូចជា
គាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន នៅបណ្ដាវេទិការ ខំប្រឹងប្រែងលើកកំពស់
ទំនាក់ទំនងអាស៊ាន-EU ឡើងកំរិតដៃគូយុទ្ធសាស្ត្រ EU គាំទ្របណ្ដាយន្តការសហប្រ
តិបត្តិការរវាងអាស៊ានជាមួយបណ្ដាដៃគូដើម្បីជំរុញសន្តិសុខតំបន់…​លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ