វៀតណាមតែងតែគោរពតួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបន្តលើកកម្ពស់ការយល់ដឹងរួម អំពីការចូលរួមពេញលេញ សមភាព ប្រកបដោយអត្ថន័យរបស់ស្ត្រីក្នុងដំណើរការសន្តិភាពនៅគ្រប់កម្រិត។
វៀតណាមតែងតែគោរពតួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍប្រទេសជាតិ - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

នាថ្ងៃទី ៨ ខែមិនា អៀរឡង់ និងប្រទេសសមាជិកចំនួន ១១ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងនោះមានវៀតណាមបាន បើកកិច្ចប្រជុំតាមទម្រង់ Arria ស្ដីពីប្រធានបទ “ធានាការចូលរួមពេញ លេញ សមភាព ប្រកបដោយមានអត្ថន័យរបស់ស្ត្រីក្នុងបណ្ដាដំណើរការសន្តិភាពដែលដឹកនាំ ដោយអង្គការ សហប្រជាជាតិ”។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបន្តលើកកម្ពស់ការយល់ដឹងរួម អំពីការចូលរួមពេញលេញ សមភាព ប្រកបដោយអត្ថន័យរបស់ស្ត្រីក្នុងដំណើរការសន្តិភាពនៅគ្រប់កម្រិត។ ដូច្នេះ សិទ្ធិ ផលប្រយោជន៍ និងតម្រូវការរបស់ស្ត្រី និងកុមារីចាំបាច់ត្រូវបានជំរុញថែមទៀត ដើម្បីធានាថា ស្ត្រីជាដៃគូសមភាពតាំងពីដើមដំបូង ក្នុងដំណើរការសន្តិភាព និងនយោបាយនីមួយៗ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានមានប្រសាសន៍ថា ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងចែករំលែកប្រភពធនធានក៏ដូចជាបទពិសោធន៍ ដូច្នេះ លោកក៏បានអំពាវនាវដល់សហគមន៍អ្នកផ្ដល់ជំនួយអនុវត្តន៍ ការប្តេជ្ញាចិត្តចំណាយ ១៥% នៃដើមទុន ODA ដើម្បីជួយឧបត្ថម្ភការជំរុញសមភាពយេនឌ័រនៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយជំលោះផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ