វៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ចដល់ទំនាក់ទំនងលើគ្រប់វិស័យជាមួយសាធារណរដ្ឋស៊ីប

(VOVWORLD) -  នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ នៅរដ្ឋធានី Nicosia នៃសាធារណរដ្ឋស៊ីប ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាម ប្រចាំនៅអ៊ីតាលី ទទួលបន្ទុកសាធា រណរដ្ឋស៊ីប លោកស្រី Nguyen Thi Bich Hue បានជូន សារតាំងដល់ប្រធានាធិបតីលោក Nicos Anastasiades។

វៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ចដល់ទំនាក់ទំនងលើគ្រប់វិស័យជាមួយសាធារណរដ្ឋស៊ីប - ảnh 1 លោកស្រី Nguyen Thi Bich Hue ក្នុងពិធីជូន សារតាំង (រូបថតៈ TTXVN)

ក្នុងពិធីនេះ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Hue បានអះអាងថា វៀត ណាមតែងតែយកចិត្តទុកដាក់ជានិច្ច ដល់ទំនាក់ទំនងលើគ្រប់វិស័យជាមួយសាធារណ រដ្ឋស៊ីប និងសន្យាថា លោកស្រីនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរអោយមានការអភិវឌ្ឍកាន់តែខ្លាំងក្លា កាន់តែស៊ីជម្រៅដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ប្រធានាធិបតីសាធារណរដ្ឋស៊ីប លោក Nicos Anastasiades បានវាយតំលៃខ្ពស់ចំពោះការរីកចម្រើនថ្មីក្នុងទំនាក់ទំនងវៀតណាម - សាធារណរដ្ឋស៊ីប នាពេលកន្លងមក។ លោករូបនេះបានស្នើអោយភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល ដូចជាហិរញ្ញវត្ថុ វិនិយោគ ទេសចរណ៍និងបញ្ហាទាក់ទងនឹងសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ