វៀតណាមតែងតែរួមជាមួយកម្ពុជា រក្សានិងពូនជ្រុំឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ជានិច្ច

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២១) គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារអបអរសាទរជូនចំពោះគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ 

សារអបអរសាទរមានខ្លឹមសារថាៈ ក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបានជំនះរាល់ការលំបាកនិងឧបសគ្គជាច្រើន ហើយដណ្តើមបានជ័យជំនះដ៏រុងរឿងក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ។ បក្សកុម្មុយនិស្តវៀតណាមនិងប្រជាជនវៀតណាមអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងនិងសំខាន់លើគ្រប់វិស័យដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជាទទួលបានក្នុងរយៈពេលកន្លងមក។ វៀតណាមជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងបន្តដឹកនាំប្រទេសជាតិដើម្បីទទួលបាននូវសមិទ្ធិផលថ្មីៗ និងកាន់តែធំធេងជាង ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ដំណាក់កាល ២០១៨-២០២៣ និងអភិវឌ្ឍន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជ្យរដ្ឋាភិបាល។

បក្សកុម្មុយនិស្តវៀតណាម រដ្ឋនិងប្រជាជនវៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថ ភាពរួមជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋនិងប្រជាជនកម្ពុជា ដើម្បីការពារ រក្សានិងពូនជ្រុំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសពីរ កាន់តែអភិវឌ្ឍន៍ថែមទៀត ដើម្បីវិបុលភាពរបស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភព លោក។

បក្ស រដ្ឋនិងប្រជាជនវៀតណាម តែងតែដឹងគុណជានិច្ច ចំពោះការគាំទ្រនិងការជួយឧបត្ថម្ភដ៏ឧត្តុងឧត្តមរបស់គណបក្សប្រជាជន រាជ្យរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម ក្នុងការតស៊ូដើម្បីរំដោះភាគខាងត្បូងនិងការបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិងការពារមាតុភូមិនាពេលបច្ចុប្បន្ននេះ។

នៅថ្ងៃដដែល អគ្គលេខាបក្ស លោក Nguyen Phu Trong  បានផ្ញើផ្កាអបអរសាទរជូនចំពោះប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា លោក ហេង សំរិន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ