វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភគាំទ្រឡាវក្នុងការរក្សាស្ថិរភាពនិងអភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - នេះគឺជាការអះអាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបជាមួយទេសាភិបាលធនាគារឡាវលោក Sonexay Sitphayxay ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម នាព្រឹកថ្ងៃទី៩ ខែមករា។
វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភគាំទ្រឡាវក្នុងការរក្សាស្ថិរភាពនិងអភិវឌ្ឍសេដ្ឋកិច្ច - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) នៅក្នុងជំនួបជាមួយទេសាភិបាលធនាគារឡាវលោក Sonexay Sitphayxay (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបតិ្តការរវាងធនាគាររដ្ឋវៀតណាមជាមួយធនាគារជាតិឡាវនាពេលកន្លងទៅ ព្រម ទាំងបញ្ជាណែនាំអោយផ្នែកធនាគារ វៀតណាមបន្តសហប្រតិបតិ្តការនិងជួយ ឧបត្ថម្ភយ៉ាងសកម្មសម្រាប់ផ្នែកធនាគារឡាវ តាមរយៈការបញ្ជូនអ្នកជំនាញ ឆ្នើមៗទៅឡាវ ផងដែរ។

        រីឯខ្លួនវិញ ទេសាភិបាលធនាគារជាតិឡាវលោក Sonexay Sitphayxay បាន សម្ដែងនូវគោលបំណងចង់បន្តទទួលបានការជួយឧបត្ថម្ភ ការចែករំលែកបទ ពិសោធន៍ពីភាគីវៀតណាម ជាពិសេសគឺក្នុងវិស័យហិរញ្ញវត្ថុ ធនាគារតែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ