វៀតណាមត្រៀមខ្លួនជាស្រេចទទួលរលកវិនិយោគចូលវិស័យ semiconductor

(VOVWORLD) - តំបន់នានាក៏បានត្រៀមខ្លួនជាស្រេចអំពីបច្ចេកវិទ្យាព័ត៌មាន អគ្គិសនី ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធសង្គមសម្រាប់កម្មករក្នុងវិស័យ semiconductor ផងដែរ។
វៀតណាមត្រៀមខ្លួនជាស្រេចទទួលរលកវិនិយោគចូលវិស័យ semiconductor - ảnh 1រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung (រូបថត៖ chinhphu.vn)

ក្នុងបទសម្ភាសជាមួយសារព័ត៌មាននាថ្ងៃទី ២ មករា រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា សហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនធំៗនៅលើពិភពលោកកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើវិនិយោគអភិវឌ្ឍន៍ឧវិស័យ ឧស្សាហកម្ម semiconductor នៅវៀតណាម ហើយរដ្ឋាភិបាលបានប្រគល់ការងារឲ្យក្រសួង ស្ថាប័ន ជាពិសេសគឺក្រសួងផែនការ និងវិនិយោគអនុវត្តន៍ការងារជាច្រើន ដោយបង្ហាញពីការត្រៀមខ្លួនជាស្រេចទទួលរលកវិនិយោគថ្មីលើវិស័យ semiconductor នៅវៀតណាម។ បច្ចុប្បន្ន ក្រសួងផែនការ និងវិនិយោគកំពុងដឹកនាំកសាងគម្រោងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យ semiconductor នៅវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយគោលដៅ បណ្តុះបណ្តាលវិស្វករវិស័យ semiconductor ចំនួន ៥ ម៉ឺននាក់។ វៀតណាមក៏បានបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុនរចនាបន្ទះឈីបធំបំផុតរបស់សហរដ្ឋអាមេរិកគឺ Synopsys និង Garden ដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងរចនាបន្ទះឈីបនៅតាមមូលដ្ឋានរបស់ NIC ។

អំពីហេដ្ឋារចនាសម្ព័ន្ធ ខេត្តក្រុងនានាបានត្រៀមខ្លួនជាស្រេចទីតាំងដើម្បីផ្ដល់ជូនសហគ្រាស semiconductor; ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍យុទ្ធសាស្ត្រតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ច កំពង់ផែសមុទ្រ និងព្រលានយន្តហោះក៏កំពុងត្រូវបានពង្រឹងផងដែរ។ លើសពីនេះ តំបន់នានាក៏បានត្រៀមខ្លួនជាស្រេចអំពីបច្ចេកវិទ្យាព័ត៌មាន អគ្គិសនី ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធសង្គមសម្រាប់កម្មករក្នុងវិស័យ semiconductor ផងដែរ។

លោករដ្ឋមន្ត្រី Nguyen Chi Dung ក៏បានឲ្យដឹងថា វៀតណាមបានត្រៀមរៀបចំលក្ខខណ្ឌល្អបំផុតដើម្បីទទួលរលកវិនិយោគលើវិស័យ semiconductor; ដាក់ពង្រាយយ៉ាងឆាប់រហ័សដើម្បីបំពេញតម្រូវការធនធានមនុស្សភ្លាមៗ និងសុក្រិតស្ថាប័ន យន្តការ និងគោលនយោបាយ ដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់។ លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងមានទិសដៅដ៏ត្រឹមត្រូវ និងសេចក្ដីសម្រេចទាន់ពេលវេលា ដើម្បីទទួលរលកដ៏ធំលើវិស័យ semiconductor នាពេលបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ