វៀតណាមត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ និង​ធ្វើជា​អធិបតី​ក្នុង​វេទិកា​ទេសចរណ៍អាស៊ាន ២០១៩

(VOVWORLD) -នាថ្ងៃទី ៩ ខែមករា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីជូនដំណឹងអំពីវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ ២០១៩ ។ វេទិកានេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែមករា នៅខេត្ត Quang Ninh។ 

តាមគណៈចាត់តាំងបានឲ្យដឹងថា វៀតណាមបានលើកសំណើរ ហើយទទួលបានការឯកភាពគ្នាអំពីប្រធានបទនៃវេទិកា ATF ២០១៩ គឺ "អាស៊ាន - កម្លាំងពលំនៃការឯកភាព" - "ASEAN – The Power of One"។ នេះគឺជាខ្លឹមសារជាក់ស្ដែងនៃការតម្រង់ទិសដៅរួមរបស់បណ្ដាប្រទេសក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ឆ្នោះទៅរកតំបន់អាស៊ាន "ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ / One Vision, One Identity, One Community" ។

តាមអនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាម លោក Le Quang Tung បានឲ្យដឹងថា៖ វៀតណាម និងខេត្ត Quang Ninhបានត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍គណប្រតិភូនានា ក៏ដូចជាធ្វើជាអធិបតីក្នុងវេទិកាទេសចរណ៍អាស៊ាន ២០១៩។ ក្នុងវេទិកាលើកនេះ វៀតណាមបានដាក់ចេញគំនិតផ្ដូចផ្ដើមតភ្ជាប់បណ្ដាបេតិកភ័ណ្ឌ អាស៊ានក្នុងសករាជឌីជីថលដើម្បីអនុវត្តន៍ជាក់ស្ដែងនូវប្រធានបទ ឆ្នោះទៅរកការទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់អាស៊ានឲ្យបានច្រើនថែមទៀត។ ហេតុដូច្នេះ បណ្ដា បេតិកភ័ណ្ឌរបស់អាស៊ានដែលត្រូវបាន UNESCO ទទួលស្គាល់ មានឱកាសផ្សព្វផ្សាយ និងឧទ្ទេសមានបន្ថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ