វៀតណាមត្រៀមរៀបចំបណ្តាគម្រោងការណ៍មានប្រសិទ្ធិភាពខ្ពស់សម្រាប់តភ្ជាប់តំបន់

វៀតណាមត្រៀមរៀបចំបណ្តាគម្រោងការណ៍មានប្រសិទ្ធិភាពខ្ពស់សម្រាប់តភ្ជាប់តំបន់ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទកាសែត

(VOVworld)- នារសៀលថ្ងៃទី២៦តុលា បន្ទាប់ពីបញ្ចប់រាល់ព្រឹត្តិការណ៍ក្នុងក្រប
ខ័ណ្ឌនៃសន្និសីទទាំង៣គឺវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ (WEF-
មេគង្គ) សន្និ សីទជាន់ខ្ពស់សហប្រតិបត្តិការកម្ពុជា​ ឡាវ មីយ៉ាន់ម៉ានិងវៀតណាម
លើកទី៨ (CLMV 8)និងសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការយុទ្ធសាស្ត្រនៃទន្លេ
ចំនួន៣ អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី៧ (ACMECS 7)មក នាយករដ្ឋ
មន្ត្រី លោក​ Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទកាសែទអន្តរ
ជាតិ។ នៅទីនេះ លោក Nguyen  Xuan Phuc បានអះអាងថា វៀតណាមបានធ្វើជា
ម្ចាស់សន្និសីទទាំងបីពោលខាងលើ និងទទួលបានជោគជ័យជាស្ថាពរ។​ក្នុងពេល
ជាមួយគ្នានោះ សន្និសីទ WEF-មេគង្គជា គោលគំនិតរបស់វៀតណាមទទួលបាន
ការវាយតម្លៃខ្ពស់ពីប្រទេសនានានិងដៃគូអភិ វឌ្ឍន៍។ ស្តីពីលទ្ធផលជាក់ស្តែងនៃ
សន្និសីទនីមួយៗនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា៖

        “អង្គប្រជុំបានពិភាគ្សាលើវិធានការប្រមូលផ្តុំប្រភពកម្លាំងសម្រាប់ការអភិវឌ្ឍន៍
 និងបំផុសសក្កានុភាពក្នុងតំបន់មេគង្គ។ អង្គប្រជុំក៏បាននាំចេញរាល់ឱកាសនិងការ
សាកល្បងសម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទី៤ចំពោះដំណើរការឧស្សាហូបនីយ
កម្មតំបន់មេគង្គ ព្រមទាំងនាំចេញនូវដំណោះស្រាយបង្កើនកិច្ចសហប្រតិបត្តិការរវាង
រដ្ឋាភិ បាលជាមួយសហគមន៍អង្គភាពអាជីវកម្ម”។

        នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានឲ្យដឹងថែមទៀតថា នៅក្នុង បណ្តាសន្និសីទលើកនេះ អ្នកវិនិយោគជាច្រើនរូបបានស្វែងយល់នូវគម្រោងការណ៍ ដែលមានប្រសិទ្ធិភាពសម្រាប់វិនិយោគចូលប្រទេស CLMV និង ACMECS។​ស្តីពីការ ដែលវៀតណាមនឹងធ្វើយ៉ាងម៉េចដើម្បីឆ្លៀតយកឱកាសនេះ លោក Nguyen Xuan Phuc បានចាត់ទុកថា៖

        “វៀតណាមត្រូវឃើញនូវចំណុចខ្សោយរបស់ខ្លួននិងការទទួលខុសត្រូវសម្រាប់ តំបន់។ តាមនោះ ការរៀបចំរាល់គម្រោងការណ៍មានប្រសិទ្ធិភាពខ្ពស់ដើម្បីតភ្ជាប់តំ​បន់គឺសំខាន់ណាស់។ វៀតណាមបានអនុវត្តនូវរដ្ឋាភិបាលស្ថាបនា សុច្ចរិត អនុវត្ត សកម្មភាព ម្ចាស់ការក្នុងការគ្រប់គ្រងសេដ្ឋកិច្ចសង្គមសម្រាប់បម្រើប្រជាជននិងអង្គ ភាពអាជីវកម្មឲ្យបានល្អថែមទៀត ព្រមទាំងបង្កើតប្រភពកម្លាំងពលំសកម្មដើម្បីអភិ វឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ