វៀតណាមត្រៀមល្អសំរាប់មហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២

វៀតណាមត្រៀមល្អសំរាប់មហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២ - ảnh 1
វៀតណាមត្រៀមល្អសំរាប់មហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២ (VOV)

        Vovworld-មហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២ (IPU 132) នឹង
​​បាន​រៀបចំឡើងនាខែមិនាឆ្នាំ២០១៥នៅទីក្រុងហាណូយ។ នេះជាព្រឹត្តិការណ៍
ផ្ទុក​នូវ​សារ​សំខាន់អំពីសន្តិភាពប្រជាធិបតេយ្យវឌ្ឍន៍ភាពនិងសមភាពសង្គម។
ដោយ​ហេតុនេះ វៀតណាមត្រូវត្រៀមឲ្យព្រឹត្តិការណ៍ការទូតសភាដ៏សែនសំខាន់​​
នេះ សមស្របនឹង​ការផ្ដួចផ្ដើមគំនិតគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស​និង​រដ្ឋ។
អនុប្រធានរដ្ឋ​សភា​វៀត​ណាមលោកស្រី Tong Thi Phong ប្រធាន​គណៈ​ចាត់តាំង​
IPU 132 បាន​សង្កត់ធ្ងន់ដូច្នេះនៅសម័យប្រជុំ​ពេញអង្គរបស់​គណៈចាត់តាំង IPU
132 ដែល​ប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី២៦កញ្ញានៅ​ទីក្រុងហាណូយ។

        លោកស្រី Tong Thi Phong បានរំលឹកថា ចំពោះ​មុខ​បណ្ដា​ស្ថាប័នមានសមត្ថកិច្ច
ត្រូវត្រៀមឲ្យបានល្អសំរាប់គណៈប្រតិភូរបស់វៀតណាមទៅចូលរួម IPU 131 នៅ
ប្រទេសស្វីសនាខែតុលាឆ្នាំ២០១៤។ មហាសន្និបាត IPU 132 នឹង​បាន​រៀបចំឡើង​
នៅទីក្រុងហាណូយ ហេតុនេះហើយ លោកស្រីអនុប្រធាន​រដ្ឋសភា Tong Thi Phong
បាន​ស្នើរទីក្រុងហាណូយត្រូវរៀបចំសកម្មភាពដើម្បីបន្សល់ទុក​មក​ចំណាប់អារម្មណ៍​
ដ៏ល្អ​ក្នុងទឹកចិត្តមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ