វៀតណាមត្រូវការទាញយកសាធារណៈមតិអន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត

(VOVWORLD) - សាធា រណៈមតិពិភពលោកបានឡើងសម្លេងគាំទ្រ វៀតណាម ព្រមទាំងសម្ដែងក្ដីព្រួយ បារម្ភចំពោះអំពើរំលោភច្បាប់របស់ចិន ក៏ដូចជាអំពាវនាវអោយមានដំណោះ ស្រាយសន្តិភាពមួយដើម្បីជៀសវាងធ្វើអោយភាពតានតឹងបន្តកើនឡើងផងដែរ។

យោងតាមព័ត៌មានដែលបានផ្សាយ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ក្រុមនាវាអង្កេតរុករកប្រេង Haiyang Dizhi 8 របស់ចិនបានប្រព្រឹត្តអំពើរំលោភច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនៅប៉ែកខាងត្បូងសមុទ្រ ខាងកើត។ សកម្មភាពដោយមិនអើពើដល់ច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រ ខាងកើត បានក្លាយទៅជាប្រធានបទដែលទាក់ទាញការ យកចិត្តទុកដាក់យ៉ាង ខ្លាំង ព្រមទាំងធ្វើអោយសាធារណៈមតិពិភពលោកអរិចិត្តផងដែរ។ សាធា រណៈមតិពិភពលោកបានឡើងសម្លេងគាំទ្រវៀតណាម ព្រមទាំងសម្ដែងក្ដីព្រួយ បារម្ភចំពោះអំពើរំលោភច្បាប់របស់ចិន ក៏ដូចជាអំពាវនាវអោយមានដំណោះ ស្រាយសន្តិភាពមួយដើម្បីជៀសវាងធ្វើអោយភាពតានតឹងបន្តកើនឡើងផងដែរ។

        ឆ្លើយសម្ភាន៍របស់អ្នកព័ត៌មាន VOV ក្នុងឱកាសចូលរួមព្រឹត្តិការណ៍មួយនៅ ទីក្រុងហាណូយកាលពីថ្ងៃទី២៤ ខែកក្កដា បណ្ឌិត Umnova Irina Anatolyevna ប្រធានគណៈស្រាវជ្រាវរដ្ឋធម្មនុញ្ញ-ច្បាប់នៃសាកលវិទ្យាល័យយុត្តិធម៌ ចំណុះ តុលាការកំពូលសហព័ន្ធរុស្ស៊ី បានចាត់ទុកថា៖

        “នាពេលកើតមានឡើងឧបត្តិហេតុ វៀតណាមគួរតែអំពាវនាវការគាំទ្ររបស់ ប្រទេសនានាលើពិភពលោកដូចជារុស្ស៊ី ប្រទេសអឺរ៉ុប ឬអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សំដៅការពារផលប្រយោជន៍របស់ខ្លួននៅសមុទ្រខាង កើត។ ការដែលប្រទេសនានាលើពិភពលោកឡើងសម្លេងប្រឆាំងជំទាស់នឹងអំពើ របស់ចិនដែលរំលោភលើសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើតនោះ គឺមានសារសំខាន់ណាស់។ សហគមន៍អន្តរជាតិគប្បីស្នើ អោយចិនត្រូវគោរពសិទ្ធិរបស់ភាគីទាក់ទិននានា ជំរុញកិច្ចចរចានិងគោរពច្បាប់ អន្តរជាតិផងដែរ។ ទន្ទឹមនឹងនោះ វៀតណាមត្រូវការប្រកាន់យ៉ាងខ្ជាប់នូវទស្សនៈ របស់ខ្លួនស្ដីពីការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងសង្កត់ធ្ងន់លើគោល ជំហរប្រឆាំងជំទាស់ការប្រើប្រាស់អំពើហឹង្សាផងដែរ”។

        តាមលោកស្រី Umnova Irina Anatolyevna បានអោយដឹងថា សកម្មភាព របស់ចិនបានដើរផ្ទុយទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ការដោះស្រាយជម្លោះ ដោយសន្តិវិធីរបស់ប្រទេសអាស៊ីអាគ្នេយ៍នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ