វៀតណាមត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ
|
វៀតណាមត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញហើយតភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន |
(VOV)_នាថ្ងៃទី៧ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក
ស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយលោកស្រី Victoria Kwawa នាយិ
ការង ធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូពា៍-ប៉ាស៊ីហ្វីក។នៅទីនេះ នៅ
ទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ចំពោះ
របាយការណ៍វៀតណាម នាឆ្នាំ ២០៣៥ដោយធនាគារពិភពលោកប្រចាំនៅវៀតណាម
រៀបចំឡើង។ របាយការណ៍នេះជាឯកសារសំខាន់រួមចំណែកកំណត់ទិសដៅសំរាប់វៀត
ណាម ក្នុងរយៈពេលយូរអង្វែង។ ស្ដីអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់
វៀតណាម នាពេលខាងមុខនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
បានអោយដឹងថា៖ នាខែមេសា ឆ្នាំ ២០១៦ រដ្ឋសភាវៀតណាមបានចេញសេចក្ដី
សម្រេចចិត្តស្ដីអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ២០១៦-២០២០ តាមនោះ
បានដាក់ចេញគោលដៅជួរមុខគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញខ្លាំងការអនុវត្តយុទ្ធសាស្ត្រ រៀបចំខឿនសេដ្ឋកិច្ចឡើងវិញ ដោយតភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋាន
កំណើន គោលដៅកំណើនគិតជាមធ្យមគឺ៦,៥ដល់៧%/ឆ្នាំ។
លោកស្រី Victoria Kwawa នាយិការង ធនាគារពិភពលោក អះអាងថា៖នឹង
បន្តយកចិត្តទុកដាក់ គាំទ្រ និងជួយឧបត្ថម្ភវៀតណាមក្នុងដំណើការអនុវត្តយុទ្ធ
សាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច នាពេលខាងមុខនេះ៕