វៀតណាមត្រូវបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម

(VOVWORLD) - ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ ២០២០ បើប្រៀបធៀបនឹងបណ្តាប្រទេសអាស៊ានផ្សេងទៀត គឺវៀត ណាមមានប្រៀបខ្លាំងដោយឡែក ដើម្បីធានានូវជោគជ័យនៃឆ្នាំប្រធានអាស៊ាន។
វៀតណាមត្រូវបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម - ảnh 1 សាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យ New South Wales លោក Carl Thayer (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

វៀតណាមមានប្រៀបខ្លាំង ដើម្បីត្រៀមខ្លួនជាស្រេចទទួលតំណែងដ៏សំខាន់ចំនួន ២ នៅអាស៊ាន និង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះគឺជាការវាយតម្លៃរបស់សាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យ New South Wales លោក Carl Thayer មុនពេលចូលឆ្នាំថ្មីឆ្នាំ ២០២០-  ជាឆ្នាំដែលវៀតណាមនឹងធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជា សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ - ២០២១ ។

យោងតាមសាស្ត្រាចារ្យ Carl Thayer ថា ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ ២០២០ បើប្រៀបធៀបនឹងបណ្តាប្រទេសអាស៊ានផ្សេងទៀត គឺវៀតណាមមានប្រៀបខ្លាំងដោយ ឡែក ដើម្បីធានានូវជោគជ័យនៃឆ្នាំប្រធានអាស៊ាន។ នោះគឺ វៀតណាមមានសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័សនិងស្ថេរភាពក្នុងស្រុក - កត្តាសំខាន់ទាំងពីរនេះដើម្បីវៀតណាមអាចលើកកម្ពស់តួនាទីសកម្មនិងម្ចាស់ការបស់ខ្លួននៅក្នុងអាស៊ាន។ ទន្ទឹមនឹងនេះនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមមានប្រៀបខ្លាំង គឺមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ ដូច្នេះហើយអាចជំរុញរាល់បញ្ហាដែលវៀតណាមគាំទ្រនៅអង្គការសហប្រជាជាតិ។

ទាក់ទងនឹងសមត្ថភាពរបស់វៀតណាមក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅក្នុងអាស៊ានក៏ដូចជានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលក្នុងនោះមានដោះស្រាយបញ្ហាប្រឈមសន្តិសុខ ដែលក្នុងនោះមានសន្តិសុខដែនសមុទ្រនោះ លោក សាស្ត្រាចារ្យ Thayer បានបញ្ជាក់ថាវៀតណាមមានសមត្ថភាព ក៏ដូចជាមានប្រពៃណីវប្បធម៌ ក្នុងការកសាងសាម្គីភាព ការស្រុះចិត្តគំនិតគ្នា និងមានការយល់ដឹងអំពីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ