វៀតណាមថ្កោលទោសយ៉ាងខ្លាំងការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីនៅទួរគី

វៀតណាមថ្កោលទោសយ៉ាងខ្លាំងការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីនៅទួរគី - ảnh 1
អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោក Le Hai Binh

(VOVworld)-នាថ្ងៃទី២០ធ្នូ ក្នុងការឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្ម
 របស់វៀតណាមចំពោះការធ្វើឃាតឯកអគ្គរដ្ឋទូតរស្ស៊ីប្រចាំនៅទួរគីនោះ អ្នកនាំ
ពាក្យ ក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា “វៀត
ណាម ថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារដោយកាំភ្លើងបណ្តាលឲ្យឯកអគ្គរដ្ឋ
ទូតរុស្ស៊ី ប្រចាំនៅទួរគី លោក Andrei Karlov ត្រូវស្លាប់។វៀតណាមសូមផ្ញើការរំ
លែកទុក្ខ យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល ប្រជាជនរុស្ស៊ីនិងក្រុមគ្រួសារ
លោកឯកអគ្គរដ្ឋ​ទូត Andrei Karlov ហើយជឿជាក់ថា ឧក្រិដ្ឋកម្មនេះនឹងត្រូវបាន
ផ្តន្ទាទោសតាមច្បាប់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ