វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពភេរវកម្មនៅទីក្រុងVolgograd
![វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពភេរវកម្មនៅទីក្រុងVolgograd - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_12_31/nghi-1524-1383905603-9006-1388453931.jpg) |
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi
(រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី៣០ធ្នូឆ្នាំ២០១៣ ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៍មានស្តី
អំពី ប្រតិកម្មរបស់វៀតណាមចំពោះរាល់ការវាយប្រហារដោយគ្រាប់បែកភេវកម្ម
នៅ ទីក្រុង Volgograd របស់រុស្ស៊ីក្នុងថ្ងៃទី២៩និង៣០ធ្នូកន្លងទៅ អ្នកនាំពាក្យក្រ សួងការបរទេសវៀតណាមលោក Luong Thanh Nghi លើកច្បាស់ថា៖“វៀតណាម
ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពភេរវកម្មនៅទីក្រុងVolgogradបណ្តាល
ឲ្យមនុស្សស្លាប់និងរងរបួសជាច្រើន។យើងខ្ញុំសូមផ្ញើរសេចក្តីរំលែកទុក្ខដ៏ក្រៀមក្រាំ ទៅកាន់គ្រួសារជនរងគ្រោះ រដ្ឋាភិបាលនិងប្រជាជន រុស្ស៊ី។ យើងខ្ញុំជឿជាក់ថា ពួក
ភេរវជននឹងត្រូវផ្តន្ទាទោសស្របច្បាប់”៕