វៀតណាមថ្កោលទោសអំពើភេរវកម្មក្រោមគ្រប់រូបភាព

(VOVWORLD) - អញ្ជើញចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃថា អំពើភេរវកម្មនៅតែបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើទ្រង់ទ្រាយសកល។
វៀតណាមថ្កោលទោសអំពើភេរវកម្មក្រោមគ្រប់រូបភាព - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang (រូបថត៖ VOV)

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២២និង២៣ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំដោយពិភាក្សា និងអនុម័តលើឯកសារត្រួតពិនិត្យលើកទី ៨ ស្តីពីការអនុវត្តយុទ្ធសាស្ត្រប្រឆាំងអំពើភេរវកម្មរបស់អង្គការសហប្រជាជាតិ។

អញ្ជើញចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃថា អំពើភេរវកម្មនៅតែបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើទ្រង់ទ្រាយសកល; ដោយបញ្ជាក់ថា ការអនុម័តឯកសារជាឯកច្ឆន្ទ បានបង្ហាញពីសារឯកភាពនិងរឹងមាំរបស់សហគមន៍អន្តរជាតិដែលមិនទទួលយកអំពើភេរវកម្មក្នុងទម្រង់ណាមួយឡើយ។ តំណាងវៀតណាមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងគាំទ្រការកសាងសមត្ថភាពក្នុងការប្រឆាំងអំពើភេរវកម្ម ក៏ដូចជាការចូលរួមយ៉ាងទូលំទូលាយនៃគ្រប់វិស័យសង្គម រួមទាំងក្រុមហ៊ុនដែលផ្តល់សេវាបច្ចេកវិទ្យាព័ត៌មានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ